បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះគុណ វិរះ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកកំរៀងឃាត់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីធ្វើសកម្មភាពអារ-កប្លន់យកម៉ូតូរួចគេចខ្លួនបាត់អស់់រយះពេល១ឆ្នាំ។
ប្រភពព័ត៌មានពីកម្លាំងនគរបាលស្រុកកំរៀងបានអោយដឹងថា៖ជនសង្ស័យខាងលើបានប្លន់យកម៉ូតូម៉ាកហងុដាឌ្រីមពីជនរងគ្រោះម្នាក់ នៅចំណុចមុខផ្សាររាត្រី ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងកន្លងផុតទៅជិតពីរឆ្នាំ។
ប្រភពព័ត៌មានបានបន្តថា៖ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកកំរៀងក្រោមការគ្រប់គ្រងរបស់លោកគឹម ពន្លក អធិការស្រុកកំរៀងប្រទះឃើញនៅក្បែរច្រកអន្តរជាតិដូង (ហៅឡែម)ក៍ចាប់ជនល្មើសយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបាត់ដំបងដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា៖ករណីអារ-ប្លន់ យកម៉ូតូដូចការរៀរាបខាងលើជនរងគ្រោះនៅរស់រានមានជីវិតនៅឡើយដោយសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា កាលនោះជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕ ដោយ ៖ សុខ កុសល
Tag: ប្លន់