ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងអនុសេនាធំទី២អន្លង់វែង លោកអនុសេនីយ៍ទោ រស់ សារួម (ហៅថាន)ជាមេខ្លោង ក្នុងមុខជុំនួញឈើក្រញូង ដែលបណ្ដាលអោយពលករស្លាប់ របួស និងចាប់ខ្លួនពីសំណាក់យោធាថៃឥតស្រាកស្រ្ដាន

1 ខែ មុន 754 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី ២២ខែកញ្ញាឆ្នាំ២០១៨នេះមានការបែកធ្លាយមកថា លោកអនុសេនីយ៍ទោ រស់ សារួម (ហៅថាន) មេបញ្ជាការ កងអនុសេនាធំទី២អន្លង់វែង ជាមេខ្លោងគាងគរពលករឆ្លងដែនកាប់ឈើក្រញូងនៅក្នុងទឹកដីថៃនិងជាមេឈ្មួញចរាចរណ៍ឈើក្រញូងឆ្លងដែន នៅក្នុងតំបន់ដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ដែលជាដើមហេតុធំបង្អស់ ដែលបណ្ដាលអោយ ពករឆ្លងដែនត្រូវបានអាជ្ញធរសមត្ថកិច្ចថៃ បាញ់សម្លាប់ ចាប់ដាក់គុក និងរងរបួស ពីសំណាក់គ្រប់កាំភ្លើងរបស់សមត្ថកិច្ចថៃខេត្តសុរិន ឥតស្រាកស្រាន។
ជាក់ស្ដែងនៅថ្ងៃទី២១និងថ្ងៃទី២២ខែកញ្ញានេះ មានពលករឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ ជាប្រជាពលរដ្ឋ និងជាយោធានៅកងអនុសេនាធំការពារព្រំដែនទី២ផង ត្រូវបានអាជ្ញាធ័រថៃចាប់ខ្លួន ៤នាក់ បញ្ជូនទៅផ្ដន្ទា ទោស នៅខេត្តសុរិនប្រទេថៃ និងដោះលែងយោធាម្នាក់មកវិញ និងបាញ់សម្លាប់ម្នាក់ នៅថ្ងៃទី២២ខែកញ្ញា កន្លងទៅនេះ។
ស្ថិតនៅចំណុច UA(៨៦ ៣០២▪៨៥០៧៥)ភូមិសាស្រ្ដ បានតាវែង ខេត្តសុរិន ប្រទេសថៃ ព្រំប្រទល់ភូមិសាមគ្គីឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ប្រភពច្បាស់ការបានបង្ហើបអោយដឹងថា ពលករឆ្លងដែនកាប់ឈើក្រញូង ដែលជាមន្រ្ដីយោធាផងនិងពលរដ្ឋផងនោះ ផ្ដើមចេញពីមេខ្លោង និងឈ្មួញឈើក្រញូង គឺលោកអនុសេនីយ៍ទោ រស់ សារួម (ហៅថាន)ជាមេបញ្ជាការកងអនុសេនាធំទី២ស្រុកអន្លង់វែង។
ពលករ ដែលមេព្រៃថៃចាប់បានបញ្ជូនមកអោយអាជ្ញាធរខ្មែរវិញកាលពីថ្ងៃទី២១កញ្ញានេះ ឈ្មោះផល ឡាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាយោធានៅកងអនុសេនាធំទី២ មានឋានៈជានាយចំណង់។
និង៤នាក់ ទៀតត្រូវទាហ៊ានថៃចាប់ខ្លួនបញ្ជូន ទៅផ្ដន់ទាទោសតាមច្បាប់ប្រទេសថៃ ក្នុងចំណោម៤នាក់មានម្នាក់ជាកូន របស់មេ “ខ៣” នៃកងអនុសេនាធំទី២នេះដែ។
ជុំវិញករណីខាងលើ លោកអនុសេនីយ៍ទោ រស់ សារួម មេបញ្ជាការកងអនុសេនាធំទី២ លោកមិនមានពាក់ពន្ធ័រកស៊ីអ្វីឡើយ ដោយធ្វើតែតាមបទបញ្ជាថ្នាក់លើតែប៉ុនណោះដែលខាងអាជ្ញាធរថៃបានលួចចូលបំពានមកចាប់ខាងទឹកដីខ្មែរ លោកបន្តរថាចំពោះការបាញ់សម្លាប់ម្នាក់ និងចាប់ខ្លួន៤នាក់នោះខាងភាគីយើងកំពុងតែធ្វើការយកចិត្តទុកដាក់។
លោកឧត្ដមសេនីយ៍ត្រី តូច រ៉ា ប្រធានស្នាក់ការទំនាក់ទំងព្រំដែនកម្ពុជាថៃ ប្រចាំនៅច្រកទ្វាអន្តរជាតិជាំ បានអោយដឹងតាមទូសព្ទ័ថា ចំពោះយោធាថៃអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនទៅខេត្តសុរិនពីនាក់និងដោះលែងមកវិញម្នាក់កាលពីថ្ងៃទី២១ខែកញ្ញានេះ គឺម្នាក់ជាយោធា បានជិះម៉ូតូទៅយកអីវ៉ាន់នៅតំបន់ខ្លួនឈរជើងក្នុងទឹកដីខ្មែរ ទើបគល់អោយវិញទាំងយប់។ រីឯហេតុការណ៍ដែលកើតឡើងនៅថ្ងៃបន្ទាប់ទី២២ ខែកញ្ញាដដែលនេះ ថាបាញ់សម្លាប់ម្នាក់និងចាប់ខ្លួនពីរនាកផ្សេងទៀត នោះលោកបានទទួលព័ត៍មានដែ តែមិនទាន់របាយការណាជាក់លាក់នៅឡើយ លោកបន្ដរថានិងអោយកំលាំទៅស្រាវជ្រាវខាងថៃហើយ ជុំវិញបញ្ហាទាំងអស់ខាងលើ។
ដោយឡែកលោក ឧត្តមសេនីទោតុន ញៀន មេបញ្ជាការ សឹករងខេត្តឧត្តរមានជ័យ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូសព្ទ័ចូលគ្មានអ្នកទទួល៕ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ