ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចក្រឡាហោម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង

1 ខែ មុន 272 តូ សុផល

បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ប្រធាន អនុប្រធាន ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយក្រុងស្រុក ឃុំ សង្កាត់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ប្រមាណជិត២០០០នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ