ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមរំលែកទុក្ខគ្រួសារនគរបាលទទួលមរណះភាព ពេលកំពុងបំពេញការងារ

1 ខែ មុន 1021 តូ សុផល

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដ៍ខ្ពង់ខ្ពស់នៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃ អាទិត្យ ១៤ កើត ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០១៨ 

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទទាំង១២ខណ្ឌ

ចូលរួមគោរពវិញ្ញាណក្ខ ន្ធលោក ង៉ូវ បូរិន ជាមួយនឹងសមានចិត្តរំលែក មរណទុក្ខយ៉ាងក្រៀមក្រំ និង ថវិកា ៦លានរៀល។ 

លោក ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ប្រាប់ថា កូនប្រុសច្បងរបស់មន្ត្រីនគរបាលខាងលើ និងទទួលបានក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ជាតបស្នងចំពោះការលះបង់ដ៍ធំធេងក្នុងការបំរើជាតិមាតុភូមិ។

ក្នុងនោះលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមរំលែកទុក្ខ និង ថវិកា ១លានរៀល ភេសជ្ជៈ១០កេស ទឹកសុទ្ធ១០កេស និង អង្ករ១ការ៉ុង។ 

ការទទួលមរណភាពរបស់លោកអនុសេនីយ៍ទោ ង៉ូវ បូរិន គឺបណ្ដាលមកពីដួលដាច់សរសៃឈាម ខណៈកំពុងឈរសម្រួលចរាចរណ៍ចផ្លូវគោក ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍ដែលលោកស្លាប់នោះ កើតឡើងនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានចូលរួមឧបត្ថម្ភថវិកា​ចំនួន ​១០​លាន រៀល រីឯ លោក ​ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំនួន១លានរៀល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ចំនួន២លាន​រៀល និង​ថវិកាផ្ទាល់ខ្លួន១លាន​រៀល ជាមួយនឹងការចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។

ថវិកាទាំងអស់នោះ ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​យកទៅប្រគល់ជូនគ្រួសារសព ក្នុងពេលលោក​ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោក​អនុសេនីយ៍ទោ នៅ បូរិន

សូមជម្រាបថា លោកអនុសេនីយ៍ទោ ង៉ូវ បូរិន មានអាយុ៥០ឆ្នាំ តួនាទីជាមន្រ្តីនគរបាលទទួលបន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ រស់នៅ​ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ