ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! ខ្មាន់កាំភ្លើងបាញ់ប្រហារបុរសម្នាក់ស្លាប់នៅផ្សារនាគមាស

1 ឆ្នាំ មុន 854 តូ សុផល

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ព័ត៌មានបឋមមកថា បុរសអ្នកអូសបន្លែម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារចំនួន ៣គ្រាប់

បណ្ដាលឲ្យស្លាប់ ផ្កាប់មុខក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅម្ដុំផ្សារនាគមាស ទល់មុខផ្ទះសំណាក់A5 សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ខណៈនេះសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ កំពុងចុះត្រួតពិនិត្យ។ ហើយករណីនេះបាញ់ប្រហារនេះគេមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ។ តែបើតាមការអះអាងអ្នកនៅកន្លែងកើតហេតុថា អាចបណ្តាលមកពីខ្មាន់កាំភ្លើងខឹងអ្នកអូរទេះនោះប៉ះឡានរបស់ខ្មាន់កាំភ្លើង និងខ្លះថាមកពីខឹងអូសរទេះ មើលមុខ។ តែយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ