ព្រឹតិ្តការណ៍ថ្មីៗ

មេការសំណង់ ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកទ្រូងផ្លូវ ខ្លាតខុសទម្រង់ដើម១កង់

1 ឆ្នាំ មុន 137 តូ សុផល

ភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបើកបរដោយបុរសម្នាក់ ជាមេការសំណង់ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ទើបតែវិលត្រឡប់មកពីកម្មវិធីវិញ មិនទាន់ដល់ផ្ទះផង រថយន្តរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្លាតខុសទម្រង់ដើមមួយកង់ រថយន្តដាច់កាឡេ ផ្ទុះពោង អ្នកបើកបររងរបួសបែកក្បាល កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិក្បាលរំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-0660 អ្នកបើកបរ ឈ្មោះ ឯល សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាមេការសំណង់ស្នាក់នៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកល្បឿនលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ខណៈដែលមេឃកំពុងរលឹម លុះដល់ចំណុចកើតហេតុ បានរេចង្កូតបុកទ្រូងផ្លូវតែម្តង ដាខ់កាឡេ ទៅមុខលែងរួច អ្នកបើកបររងរបួសបែកក្បាល ទ្រូងផ្លូវវៀចមួយកង់ ។

តាមសម្តីអ្នកបើកបររថយន្តវិញ បានឲ្យដឹងថា គាត់ទើបតែវិលមកពីកម្មវិធី នៅម្តុំផ្សារទួលទំពូង ក្នុងគោលបំណង់ឆ្ពោះទៅផ្ទះ ទើបបើកមកដល់ចំណុចខាងលើ ងងិតវិលមុខ ទើបរេចង្កូតបុកទ្រូងផ្លូវតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចឲ្យទៅពេទ្យ ព្យាបាលរបួស ចំណែករថយន្ត សមត្ថកិច្ចអូសយកទៅរក្សាទុក រងចាំដោះស្រាយផលប៉ះពាល់ពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ