ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ត្រូវរថយន្តឆក់យកជីវិតហើយរត់គេចខ្លួនបាត់ដោយសុវត្តិភាព

2 ខែ មុន 100 តូ សុផល

ភ្នំពេញ៖បុរសម្នាក់បាក់កស្លាប់នៅកន្លែងកើតហេតុខណៈដែលជិៈម៉ូតូម្នាកឯងត្រូវរថយន្តមិនស្គាល់ម៉ាកបុកទាំងកំរោល រថយន្តក្រោយបុកហើយបានបើករត់នគិចដោយសុវត្តិភាព កាលពីម៉ោង២១និង៤០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ528កែងផ្លូវ317ក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគក។

សមត្ថបានប្រាប់ឱ្យដឹងថាបុរសរងគ្រោះខាងលើមានឈ្មោះ ហ៊ឹម រិទ្ធី អាយុ២៧ឆ្នាំ មុខរបបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិពោន ឃ៊ំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពបានឱ្យដឹងថាមុនកើតហេតុបានឃើញបុរសខាងលើជិៈម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ពណ៍ខ្មៅពាក់ស្លាក់លេខ ស្វាយរៀង1G-9785ម្នាក់ឯងក្នុងទិសដៅពីលិចទៅកើលើផ្លូវ317ខណៈដល់កន្លែងកើតហេតុមេឃកំពុងភ្លៀងខ្លាំងស្រាប់តែមានរថយន្តមិនចាំម៉ាកបើកមកពីជើងទៅត្បូងលើផ្លូវ528មកបុកម៉ូតូទាំងកំរោលបណ្តាលឱ្យអ្នកជិៈម៉ូតូដួលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបុកហើយរថយន្តបើករត់គេចខ្លួនដោយសុវត្តិភាព។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចជនាញចុះវាស់វែងហើយបានប្រគល់សពទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត ដោយឡែកម៉ូតូជនរងគ្រោះក៏បានប្រគល់ឱ្យសាច់ញាតិវិញផងដែរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!