ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិយមថា អ្នកវិនិយោគបរទេស​ កំពុងសំឡឹងមើលខេត្តព្រះសីហនុ ជាគោលដៅវិនិយោគដ៏សំខាន់

1 ខែ មុន 177 តូ សុផល

ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានបញ្ចប់ទស្សកិច្ច ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសចិនរយៈពេល៥ថ្ងៃ

នៅល្ងាថ្ងៃសៅរិ៍១៣កើត​ ខែស្រាពណ៌ឆ្នាំចពស២៥៦២ ត្រូវនឹងថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៨ អភិបាលខេត្តព្រះសីហនុ ឯកឧត្តមយន្ត មីន បានត្រឡប់មកដល់មាតុភូមិវិញហើយ។

ក្នុងវិទិការសេដ្ឋកិច្ចពិភពលោកនេះដែរ ប្រទេសជាច្រើនដែលបានចូលរួមសុទ្ធតែបានអូសទាញអ្នកវិនិយោគចិនអោយចូលទៅបណ្តាក់ទុនរកស៊ីក្នុងប្រទេសខ្លួន ។ ទន្ទឹមនោះ​ កម្ពុជាពិសេសខេត្តព្រះសីហនុ ក៏បានខិតខំទាក់ទាញអ្នកវិនិយោគទាំងនោះយ៉ាងខ្លាំងសំបើមផងដែរ​ ដើម្បីធ្វើយ៉ាងណាអោយគេមកបណ្តាក់ទុកកាន់តែច្រើនថែមទៀត​ គ្រាដែលចិនបច្ចុប្បន្ននេះកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំងលើពិភពលោក​ ហើយស្របទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់របស់ ប្រមុខរដ្ឋចិន ស៊ីជិនពីង។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិយមថា អ្នកវិនិយោគនឹងសំឡឹងមើលខេត្តព្រះសីហនុសំរាប់ជាគោលដៅវិនិយោគដ៏សំខាន់ ស្របពេលដែលខេត្តព្រះសីហនុ ពោរពេញដោយសក្តានុពល និងត្រូវបានរដ្ឋាភិបាលបានចាត់ទុកថាខេត្តព្រះសីហនុ​ គឺជាខេត្តបំពង់កសេដ្ឋកិច្ចតែមួយគត់របស់កម្ពុជា។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងធានជីញ ប្រទេសចិន។បន្ទាប់មកនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន បានបន្តដំណើរទស្សនកិច្ចនៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន តបតាមការអញ្ជើញរបស់អភិបាលខេត្តស៊ីឈួន និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យិន លី អភិបាលខេត្តស៊ីឈួន ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ