ព្រឹតិ្តការណ៍ថ្មីៗ

ទៅរកទិញនំសែនព្រះខែ បែជាកើតបញ្ហាទំនាស់សម្តី ទាញកាំភ្លើងបាញ់ផ្អើលមេឃ

1 ខែ មុន 636 តូ សុផល

ភ្នំពេញ ៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋ អ្នកភូមិផ្អើលរត់ចែកជើងគ្នា បម្រុងត្រៀមបង្វិចរត់ ស្មានតែសង្រ្គាម សមរភូមិកើតឡើង តាមពិត ផ្ទុះអាវុធរឿងទំនាស់សម្តី គ្នាក្នុងហាងនំបុ័ងទៅវិញ អ្នកក្លា
ហានមានអាវុធផ្ទះ បែជរងរបួសដោយផ្លែ
កាំបិត របស់ភាគីម្ខាងទៀត ហើយរត់គេចទៅបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅហាងនំបុ័ង ខ្មែរអង្គរ ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

បុរសក្លាហាន ប្រើប្រាស់អាវុធបាញ់ក្នុងហេតុការណ៍ មានឈ្មោះ អុឹម សុថា អាយុ៤៨ឆ្នាំ ជាមន្រ្តីយោធា ភូមិភាគពិសេស មានទីលំនៅក្បែរកន្លែងកើតហេតុ រងរបួសដៃឆ្វេង ហូរឈាមកក្លាក់ ។ ចំណែកភាគុម្ខាងទៀត ជាកម្មករ នៅហាងនំបុ័ងខាងលើ បាននាំគ្នរត់គេចខ្លួនបាត់អស់ ។

តាមប្រភពពីស្ត្រីឈ្មោះ ពិម សុខះ អាយុ ៣៥
ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុ បុរសមានកាំភ្លើង ក្រោយពីផឹកស្រវឹងនៅក្នុងភូមិ ស្រឿងៗ ដើរទៅរកទិញនំសែនព្រះខែ តែត្រូវបានក្រុមកម្មករក្នុងហាង ប្រាប់តបវិញ មានតែមិនដឹងថាតម្លៃប៉ុន្មាន ចាំសួរថៅកែសិន បែជាបុរសខាងលើខឹង កើតក្លាយជាទំនាស់សម្តី រត់ទៅផ្ទះ ទាញបានមកវិញកាំភ្លើងម៉ាក រ៉ូឡូ ដល់មុខហាងនំបុ័ង បាញ់ឡើងលើមួយគ្រាប់ ធ្វើឲ្យកម្មករកម្មករ អ្នកភូមិផ្អើលរត់ជាន់ជើងគ្នា សម្រុកចូល ដោយខាងកម្មករ មានកាំបិតផង កាប់ទៅលើបុរសក្លាហាន បណ្តាលឲ្យរងរបួសដៃ ទើប កើតមានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត រឿងតូចក្លាយទៅជារឿងធំ ផ្អើលអស់សមត្ថកិច្ច ខណ្ឌពោធិសែនជ័យ ទាំងប៉ូលីស ទាំងអាវុធហត្ថ ទៅដល់កន្លែងកើតហេតុ តែភាគីខាងកម្មករ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។
តែបើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា មុនកើតហេតុ បុរសយោធា បានដើរទៅរកទិញនំសែនព្រះខែ នៅហាងខាងលើ គាប់ជួន កម្មករក្នុងហាង ឈ្លោះប្រកែកគ្នា បុរសខាងលើក៏ចូលទៅឃាត់ បែជាកើតទំនាស់គ្នាជាមួយកម្មករ ទ្រាំចិត្តមិនបាន ទៅយកកាំភ្លើងពីផ្ទះមកបាញ់គម្រាមមួយគ្រាប់ ទើបធ្វើឲ្យក្រុមកម្មករ ប្រដាប់ដោយកាំបិតស្ទុះចូលកាប់ បណ្តាលឲ្យរងរបួស ហើយត្រូវបាន បុរសរូបនេះសម្រេចចិត្តបាញ់ឡើងលើបន្ថែម ដើម្បីការពារខ្លួន ។

តែទោះជាយ៉ាងណាក្តី នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន៥គ្រាប់ និងគ្រាប់នៅជាប់ក្នុងកាំភ្លើងមួយគ្រាប់ទៀត ។

ក្រោយពីហេតុការណ៍ផ្ទុះអាវុធកើតហេតុ បង្កឲ្យអ្នកមានអាវុធរងរបួស ភាគីម្ខាងទៀតរត់បាត់ អាវុធហត្ថ បានហៅថៅកែហាងនំបុ័ងខ្មែរអង្គរទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌ ចំណែក បុរសក្លាហានរងរបួសដៃ ឈាមហូរស្រោច ត្រូវបានសមត្ថកិច្ចឲ្យទៅពេទ្យសិន ។ ហើយសមត្ថកិច្ច ក៏កំពុងសាកសួរនិងស្រាវជ្រាវ ជុំរឿងរឿងហេតុខាងលើ មិនទាន់ដឹងថា ខាងណាខុស ខាងណាត្រូវនៅឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ