ព្រឹតិ្តការណ៍ថ្មីៗ

ហ្គេមបាញ់ត្រី និងហ្គេមអនឡាញជាច្រើនកន្លែងត្រូវ អភិបាលខណ្ឌដូនពេញបញ្ជាចុះបង្ក្រាប ជាបន្តបន្ទាប់

1 ខែ មុន 631 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២:០០នាទីរសៀល

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយ លោក ជឹម សុធី នាយករងរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់ចំនួន០១ទីតាំង ផ្ទះលេខ៦៩E0 ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញុ។

 

ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ៖ មានទូហ្គេមបាញ់ត្រីចំនួន០២ទូ បន្ទាប់ពីធ្វើកំណត់ហេតុដក់ហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០២ទូ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ