ព្រឹតិ្តការណ៍ថ្មីៗ

លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​នាំ​យក​រទេះ​សំរាប់​ជន​ពិការ​ អង្ក​រ​ មី​ ទៅជួយ​ឧបត្ថម្ភ​ សួរ​សុខទុក្ខ​ ជនពិការ​ចាស់​ជរា​ និង​អ្នក​ជំងឺ​ ក្នុង​សង្កាត់​លេខ​៣​

1 ឆ្នាំ មុន 107 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២​២​ ខែកញ្ញា​ ឆ្នាំ​២០១​៨​នេះ​ ទោះជា​មមាញឹកក្នុងភារកិច្ច​ការពារ​ថែរក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ យ៉ាងណា​ក្តី​

ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សហការី​ ចុះធ្វេី​កិច្ច​ការ​មនុស្ស​ធម៌ ដោយ​បាន​នាំយករទេះ​សំរាប់​ជន​ពិការ​ ចំនួន​៣ថែមទៀត និង​អង្ករ​១៨ការ៉ុង មី​១៨កេស និង​ថវិកា​មួយ​ចំនួន​ ទៅ​ជួយ​ឧបត្ថម្ភ​ សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ ចាស់​ជរា​ និង​ អ្នក​ជំងឺ​ចំនួន​១​៨​នាក់​ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​។

ជន​ពិការ​ទាំង​អស់​ មាន​លំនៅ​ឋាន​ ដោយ​ឡែក​ៗ​ពី​គ្នា​ នៅ​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ ។ គាត់​ជាមនុស្ស​ចាស់​មាន​ជំងឺ​លេីស​ឈាម​ ហេីយ​ពិការ​ និង​ ខ្លះ​ទៀត​ ​ពិការ​ពី​កំណើត។

សរុប​ទាំង​លេីក​មុន​ៗ លោក​ស្នងការ​ បាន​ជួយ​ឧបត្ថម្ភ​រទេះ​រុញ​ ជូន​ជន​ពិការ​ បាន​ចំនួន​១៨នាក់​ = ១៨​រទេះ​រួច​មក​ហើយ​។

ព្រឹក​នេះ​ផង​ដែរ​នារី​ពេទ្យ​នគរបាល​ ​ដែល​បាន​ទៅ​ជាមួយ​ ក៏បាន​នាំ​យក​ថ្នាំ​ពេទ្យ​៧មុខ​ ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជំងឺ​ ដូច​ជា​ផ្តាសាយ​ ក្តៅ​ខ្លួន​ រាគរូស​ និង​លេីស​ឈាម​ ដេីម្បី​ទុក​ព្យាបាល​​ ។

ប្រជា​ពលរដ្ឋ​ ជា​ជន​ពិការ​ និង​ ក្រុម​គ្រួសារ​របស់​ពួក​គាត់​ បាន​សំដែង​នូវ​ក្តី​រំភើប​រីករាយ​ និង​ ថ្លែង​អំណរគុណ​ ជូន​ពរ​ ដល់​ លោក​ស្នងការ​ និង​សហការី​ ឲ្យ​ទទួល​បាន​នូវ​ពុទ្ធិ​ពរ​ទាំង​បួន​ប្រការ​ ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ