ព្រឹតិ្តការណ៍ថ្មីៗ

តារាចំរៀង និងពិធីកររូបស្រស់ ជឹម ជឿន ប្តូរឈ្មោះថ្មី យករាសី!

3 ឆ្នាំ មុន 23 តូ សុផល

ភ្នំពេញ៖ ថ្មីៗនេះ តារាចំរៀង និងពិធីកររូបស្រស់នៅកំលោះមិនទាន់មានគូរ បានប្រកាសប្តូរឈ្មោះថ្មី ថា ”ឋានន្ត”

ក្រោយពីលោកបានចូលថតបទចំរៀងអោយផលិតកម្មក្នុងស្រុកមួយគឺ ផលិ តកម្ម “Bottra Entertainment” លោក ជឹម ជឿន បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តប្តូរឈ្មោះ ទៅជា ”ឋានន្ត” នេះដោយសារឈ្មោះក្នុងបញ្ជី កំណើតវាសាមញ្ញាពេក។  ហើយមូលហេតុមួយទៀតនោះ គឺខ្លួនចង់លើករាសីមានហុងស៊ុយ ដែរ ម្យ៉ាងវិញទៀត មិត្តៗ រួមអាជីពសិល្បះជាមួយគ្នាក៍បានសំណូមពរអោយដូរចេញដែរ។

លោកបន្តថា ក្រោយបន្តឈ្មោះបានមួយរយៈពេលស្រាប់តែទទួលបានការងារថ្មីមួយទៀតក្រៅពីវិស័យចំរៀង និងពិធីក គឺលោក ស្រី ស កេសារា និងអ្នកគ្រូ ឌី សាវ៉េត បានផ្តល់ឪកាសអោយលោកចូលរួមសំដែងក្នុងខ្សែភាពយន្ត ភាគ  ដែលមានចំនងជើងថា ” យាយស្ទាវចៅស្ទើ”  ដែលអ្នកគ្រូ ឌី សាវ៉េត គឺជាតួឯក សំរាប់លោក  ”ឋានន្ត”វិញជាតួក្មួយប្រុសលោក ទេពរិណដារ៉ូ ហើយក៍ជាតួប្រុសដែលតាមស្រលាញ់ប្អូនស្រីជីដូនមួយខ្លួនប្រជែងស្នេហ៍គ្នាជាមួយ តួប្រុសផ្សេងៗទៀត ។

ទោះបីជាលោករវល់និងការថតភាពយន្តថ្មីនេះក៍ដោយ ក្រលេកមកការថតបទចំរៀងវិញ លោកបានថតចប់សប់គ្រប់ហើយដែរ ទាំងCD និង MV ដែលគ្រោងនិងដាក់លក់នៅទីផ្សារនាពេលឆាប់ៗខាងមុខនេះ សូមបងប្អូនទាំងក្នុងស្រុក និងក្រៅស្រុកមេត្តាផ្តល់កម្លាំងចិត្ត និងគ្រាំទ្រផង។

c26db027-ce93-4a78-b8cd-6e6453f7d1df1b481cf9-da58-407d-adcf-780878e80e46 4b4a45a5-004a-4ddb-a90c-c85bb72e731c 06ac39c6-617f-4d80-b1cc-7d37b42c8a65 7b4efd16-7335-49fe-abc3-f57fdc5fa3be 556c4b07-f3d2-499e-bf3b-25e8d00141cc d5c6de64-4391-42c2-ab05-b5c12dd14232 d2028098-a0d9-41f0-83e9-d1cc07087475

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ