ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រំលោភលើផ្ទះមិនបានរត់តាមរំលោភដល់វាលស្រែ ឪ ម៉ែ មកទាន់រត់សល់តែខោលីអូ

1 ឆ្នាំ មុន 485 តូ សុផល

ព្រៃវែង ៖ ពិតជាមិនធម្មតាឡើយ បុរសម្នាក់ប្រៀបដូចដំរីចុះប្រេង រកជាន់ញីអ៊ីចឹង ដោយទប់នឹងតណ្ហាមិនបាន ក៍លួចឡើងលើផ្ទះនារីវ័យក្រមុំម្នាក់ ហើយធ្វើសកម្មភាពចាប់រំលោភនៅគ្រាដែលនាងកំពុងដេកក្នុងម៉ុងម្នាក់ឯង តែនាងបានខំរើបំរាស់រួច លោតចុះមកក្រោមរត់រកឱ្យឪពុកជួយ តែយុវជននោះរត់តាមទាន់ចាប់ច្របាច់ក រំលោភទៀត តែសំណាងនាងស្រែកខ្លាំងៗ ឭដល់ម៉ែឪមកទាន់ ធ្វើឱ្យជនល្មោកកាមនោះរត់ប្រាស់អាយុសល់តែខោលីអូជាប់ខ្លួន តែត្រូវឪពុកនាងរងគ្រោះតាមរក រហូតដល់ឃើញក្របួចជាប់តែម្តង ។

បើតាមនាយនគរបាលប៉ុស្តិ៍ដំរីពូន លោក ផឹង វ៉ន បានប្រាប់ឱ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះ បានកើតឡើង នៅយប់ ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០២និង៤០នាទី រំលងអធ្រាត្រ នៅចំណុចភូមិចំការគួយកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកនាយប៉ុស្តិ៍រូបនេះ បានប្រាប់ទៀតថា នារី រងគ្រោះឈ្មោះ ស ថ អាយុ ១៣ឆ្នាំ ។

លោកអធិការប៉ុស្តិ៍ដំរីពូន បានប្រាប់ថា ជនសង្ស័យនេះ បានធ្វើសកម្មភាព នៅគ្រាដែលនាង កំពុងដេកលើផ្ទះម្នាក់ឯង ដោយឪពុកបានចុះទៅ គោះទ្រូ យកត្រី នៅប្រឡាយ ខាងក្រោយផ្ទះប្រហែល ១០០ម៉ែត្រ ។

លោកនាយប៉ុស្តិ៍បានប្រាប់ថាចំពោះជនសង្ស័យឈ្មោះ ជា សាន អាយុ ២៤ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ត្រូវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពបានកន្លះម៉ោង។

បើតាមការបញ្ជាក់ពីឪពុកនារីរងគ្រោះ បានប្រាប់ថា តាមកូនស្រីគាត់ប្រាប់ថា មុនពេលកើតហេតុ នាងបានគេងលើផ្ទះម្នាក់ឯង ចំណែកឯរូបគាត់ទៅគោះទ្រូយកត្រី។ នៅគ្រាដែលកូនស្រីកំពុងតែដេកក្នុងម៉ុង លើផ្ទះ ក៍ស្រាប់តែជនសង្ស័យនេះ បានលប់ឡើងទៅលើផ្ទះចូលទៅចាប់រំលោភនាងដល់ក្នុងម៉ុងតែម្តង។ គ្រានោះ នាងបានស្រែកផងនិងខំរើបំរាស់ផង រហូតដល់រួច ហើយរត់ចុះមកក្រោម រត់សំដៅទៅរកឱ្យឪពុកឱ្យជួយ។ ប៉ុន្តែ នាងរត់បានប្រហែល២០ម៉ែត្រ ក៍ត្រូវជននេះរត់ដេញតាមទាន់ ហើយចាប់នាងពីក្រោយផ្តួលទៅលើដី នឹងចាប់ច្របាច់កមិនឱ្យស្រែក ដោយពេលនោះជនសង្ស័យសល់តែខោលីអូ ដែលត្រៀមនឹងរំលោភ។

ឪពុកនារីរងគ្រោះបានប្រាប់ទៀតថា នៅគ្រាដែលជននោះកំពុងទ្រោបពីលើកូនស្រី បំរ៉ុងរំលោភ តែកូនស្រីរងគ្រោះរបស់គាត់បាន
ស្រែកខ្លាំងៗ ហើយថា ឪខ្ញុំមកហើយៗ ។ ពេលនោះជនសង្ស័យខ្លាចឪពុកនាងមកទាន់ ក៏ប្រលែងនាងជនរងគ្រោះវិញ ហើយរត់គេចខ្លួន ។

ប្រភពដដែលបន្តថា ពេលរួចចេញពីក្រញាំដៃបីសាចតណ្តា នាងបានរត់ទៅរកជួបឪពុកឱ្យជួយទាំងខ្លួនភ័យញ័រ ហើយរៀបរាប់អំពីរឿងហេតុនេះប្រាប់ឪពុកឱ្យដឹង។

ក្រោយមកឪពុក ក៏បានដើររកជនសង្ស័យ រហូតដល់ផ្ទះជនសង្ស័យ រួចមួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យជិះកង់មកផ្ទះវិញ(ដោយស្លៀកតែខោលីអូ) ក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ច ដើម្បីចុះឃាត់ខ្លួនជនសង្ស័យ យកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល តែម្តង។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅតុលាការផ្តន់ន្ទាទោស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ