ព្រឹតិ្តការណ៍ថ្មីៗ

លោក​អភិបាលខណ្ឌមានជ័យ បើកវេទិកាសាធារណៈ ដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២

3 ខែ មុន 143 តូ សុផល

រាជធានីភ្នំពេញ៖  លោក ពេជ្រ កែវមុនី​ អភិបាល​ នៃ​គណៈអភិបាល​ខណ្ឌមានជ័យ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈស្តីពីការងារ បន្តអនុវត្តន៍គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ដែលមានការចូលរួមពី មន្ត្រីរាជការពាក់ព័ន្ធគ្រប់ផ្នែកក្នុងខណ្ឌមានជ័យ និងប្រជាពលរដ្ឋចំនួន២៦៥គ្រួសារ ដែលមានលំ

នៅដ្ឋានក្នុងបុរីប៉េងហួត សង្កាត់ស្ទឹងមានជ័យ០២​ នាថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ។ 

ក្នុងពិធីនោះ ប្រជាពលរដ្ឋបានលើកបញ្ហាប្រឈម និង សំណូមពរជាច្រើន ជូនអង្គវេទិកាដោះស្រាយ។

ជាការឆ្លើយតប លោកអភិបាលខណ្ឌមានជ័យ បានដោះស្រាយបញ្ហាប្រឈម និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ រួមមាន៖ ការបន្តធ្វើអត្តសញ្ញណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត រួមជាមួយឯកសារផ្សេងៗទៀត ដោយមិនគិតកម្រៃ ជូន ប្រជាពលរដ្ឋ ឡើយ ជាពិសេស ការបម្រើ ឫផ្តល់សេវាសាធារណៈនិងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!