ព្រឹតិ្តការណ៍ថ្មីៗ

(ថ្មីៗ) មេដឹកនាំកំពូល វៀតណាម លោក Tran Dai Quang ទទួល​មរណភាព​

12 ខែ មុន 205 តូ សុផល

វៀតណាម ៖ មេដឹកនាំកំពូល ប្រធានាធិបតី​វៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាពហើយ​ នៅអាយុ ៦១ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយ​នៅមុននេះបន្តិចនា​រសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមការដកស្រង់ការផ្សាយ​ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដៃក្វាង បានទទួល​មរណ​ភាព​បន្ទាប់ពីលោក បានរងការវាយប្រហារ​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។

វិទ្យុរដ្ឋវៀតណាម​បានចេញផ្សាយទៀតថា ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅ​វេលាម៉ោង ១០៖០៥នាទីព្រឹក (ម៉ោងនៅទីក្រុងហាណូយ) ក្នុងមន្ទីរពេទ្យ​យោធា​នៃប្រទេស​វៀតណាម។

លោក Tran ត្រូវបានក្រុម​គ្រូពេទ្យ​ក្នុងស្រុក ក្រៅប្រទេស និងសាស្ត្រាចារ្យ​​ពេទ្យជាច្រើនរូប​​ ព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែលោកនៅ​តែមិនអាចឆ្លងផុត​គ្រោះថ្នាក់ដដែល ខណៈគេនៅមិន​ទាន់ដឹងថា តើជំងឺធ្ងន់ធ្ងរ​របស់លោកនោះ ជាអ្វីឲ្យប្រាកដ​នោះឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!