ព្រឹតិ្តការណ៍ថ្មីៗ

ដំណឹងស្វែងរកក្មេង! ក្មេងប្រុសម្នាក់ បានបាត់ពីផ្ទះ ជាមួយម៉ូតូ YAMAHA TTX

12 ខែ មុន 121 តូ សុផល

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានចេញពីផ្ទះទៅរៀន ដូចសព្វដង ប៉ុន្តែ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១២ថ្ងៃត្រង់ រហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញទេ។ ក្មេងប្រុសដែលបាត់ខ្លួននោះ មានាំឈ្មោះ ផុន បញ្ញា អាយុ១៥ឆ្នាំ និងម៉ូតូ ដែលគេធ្វើដំណើរទៅរៀន ម៉ាក YAMAHA TTX ពាក់ស្លាកលេខ ភ្នំពេញ 1BT-0379។ ក្នុងហេតុការណ៍នេះដែរ ក្រុមគ្រួសារ កំពុងមានបារម្ភខ្លាំង បើប្អូនប្រុសបានលឺដំណឹងនេះ សូមត្រឡប់មកវិញមក។
ប្រសិនបើបងប្អូន បានឃើញ កុមារខាងលើ និងភិនភាគម៉ូតូ សូមមេត្តា ជួយផ្តល់ដំណឹងនេះ ដល់ក្រុមគ្រួសារផង តាមរយៈ លេខទូរស័ព្ទ 081 36 38 78 / 089 777 340 / 012 206 270៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ