ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្ដេជ្ញាគ្រប់គ្រង់ការហូរចូលរបស់ជនបរទេសមកកម្ពុជាឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ តែឯកឧត្ដមមិនទាន់បានគិតអំពីអំពើរពុករលួយរបស់នគបាលអន្តោប្រវេសន៍ប្រចាំការនៅតាមច្រកទ្វាអន្តរជាតិ នោះទេ

1 ខែ មុន 324 តូ សុផល

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ មានការសារទរជាខ្លាំង ចំពោះការប្ដេជ្ញាចិត្ត របស់នាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធក្រោយបានទទួលតំណែងថ្មី ជា អគ្គយក នៃអគ្គនិយកដ្ឋានអន្តោប្រវេសន៍ បានប្ដេជ្ញាយ៉ាងមុតមាំថានិងគ្រប់គ្រងការហូរចូល របស់ជនបរទេស មកកម្ពុជា អោយបានត្រឹមត្រូវដូចច្បាប់ដែលបានកំណត់ ដើម្បីប្រែក្លាយការជឿទុកចិត្ត របស់ថ្នាក់ដឹកនាំទៅជាប្រយោជន៍របស់ប្រទេសជាតិទាំងមូល។
ការប្ដេជ្ញាចិត្ត របស់ នាយឧត្ដមសេនីយ៍ គៀត ចន្ទថារិទ្ធ
វាជាមោទនភាព និងវាស្នាដ៍ល្អ របស់ប្រទេសជាតិ ថ្នាក់ដឹកនាំ និងពលរដ្ឋនៅទូទាំងនគរ។

តែដែលអ្វីគួរអោយសោកស្ដាយបំផុតនោះ ឯកឧត្ដមមិនទាន់បានដឹង អំពីអំពើរពុករលួយធ្ងន់ធ្ងរ និង ធ្វើស្រែលើខ្នងរាស្រ្ដ របស់លោកឧត្ដមសេនីយ៍ត្រីខួងទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូស្មាច់ និងលោកវរៈសេនីយ៍ឯកជាព្រឿង កំពុងនិងប្រើប្រាស់ស្ថាបន័ នគបាល អន្តោប្រវេសន៍ ប្រម៉ូលប្រាក់គ្មានសៀវភៅបន្ទុក របស់ក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុ រាប់សឹបលានរៀលក្នុងមួយខែៗ តាមរយៈការប្រថាប់ត្រាលើសៀវភៅឆ្លងដែន និងពលរដ្ឋនិងអាជីវករបានដឹកទំនិញចេញចូល ដោយមានការដាក់ប៉ុស្ដិ៍ប្រម៉ូលប្រាក់រហូតដល់ទៅបីកន្លែងនៅក្នុងច្រកទ្វាអន្តរជាតិអូស្មាច់ តែមួយ ដែលផ្លែកនិងខុសគេពីច្រកទ្វាអន្តរជាតិផ្សេងៗនៅក្នុងប្រទេសកម្ពុជាទាំងមូល។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យបានលើកឡើងថា ការបោះត្រាលើសៀវភៅឆ្លងដែនមន្រ្ដីនគបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វាអន្តរជាតិអូស្មាច់តម្រូវអោយពួកគាត់ បង់ប្រាក់ក្នុងមួយនាក់មួយម៉ឺនរៀល និងទំនិញតាមរថយន្ដចេញចូលទាមទាតាមទំហ៊ុំដឹកជញ្ជូនដោយ គ្មានដែនកំណត់ ។

តើប្រាក់ទាំងអស់ដែលលោក ឧត្ដមសេនីយ៍ត្រីខួង ទីន មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍និងលោកវរៈសេនីយ៍ឯកជាព្រឿង រងប៉ុស្ដិ៍ ប្រម៉ូលប្រាក់ទាំងនោះយកទៅណាបើគ្មានបង្កាន់ដៃនិងគល់បញ្ជីរបស់ក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុផងនិង។
ជុំវិញករណីខាងលើនេះដែ តើ នាយឧត្ដមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនិយកនៃនិយកដ្ឋាន អន្តោប្រវេសន៍គិតយ៉ាងណា? ហើយឯកឧត្ដម គួរលើកយកមកពិចារណាដែរឺទេ! រឺករទុកអោយនគបាលអន្តោប្រវេសន៍ប្រចាំនៅតាមច្រកទ្វាអន្តរជាតិនៅតាម បន្ទាត់ព្រំដែន ធ្វើស្រែលើខ្នងរាស្រ្ដរហូតទៅ។

ជុំវិញករណីខាងលើលោក ឧត្ដមសេនីយ៍ត្រី ខួង ទីន មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ បានឆ្លើយបដិសេធន៍តាមទូសព្ទ័ថា លោកមិនបានដឹងរឿងអីទេ ព្រោះលោកមិនសូវបាននៅកន្លែង៕ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់