ព្រឹតិ្តការណ៍ថ្មីៗ

រំលោភសមុទ្រ! ឧកញ៉ា ទ្រីភាព ហេីយនឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ដូចសម្លរកំពឹស

1 ខែ មុន 2659 តូ សុផល

ឯកឧត្តម ប្រធានបក្សខ្មែរក្រោក វិល្លាម ៖ នេះជាករណីថ្មីមួយទៀត ដែលឧកញ៉ា និងមន្ត្រីថ្លេីមធំបានចាក់ថ្មចូលសមុទ្រនិងមានទំហំធំជាងយាយភូច្រេីនរយមែត្រ ដែលករណីនេះជាប់ពាក់ព័ន្ធនឹងលោក ឧកញ៉ា ទ្រីភាព ហេីយនឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ដូចសម្លរកំពឹស ករណីនេះគឺនៅតំបន់ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តន៍ច្បាប់អោយកាយចេញវិញដូចករណីយាយភូចាក់ដីចូលសមុទ្រតំបន់ព្រែកត្រែងដែរបន្ទាប់ពីយាយភូបានកាយដីរួចនៅតំបន់ព្រែកត្រែង ជាពិសេសការអនុវត្តន៍ច្បាប់ត្រឹមតែអោយកាយចេញមិនទាន់គ្រប់គ្រាន់ទេ ត្រូវមានចំណាត់ការចំពោះទោសដែលរំលោភលេីអនុក្រឹត្យលេខ ០១ សរណន ផងដែរ ។

សុំមេីលផលប៉ះពាល់នៃការចាក់ដី ចាក់ថ្មចូលសមុទ្រ ដូចដែលបានកេីតឡេីងនៅតំបន់ព្រែកត្រែង ដែលសមុទ្រប្រែពណ៌ក្លាយជាទន្លេក្រៅពីអោយទទួលទោស គឺត្រូវផ្ដល់សំណងមករដ្ឋយ៉ាងជាក់លាក់មួយ

សុំរកយុត្តិធម៌ ជូនច្បាប់ ដែលត្រូវបានគេរំលោភយ៉ាងកម្រោល ។

សុំអស់លោកឧកញ៉ា ជំទាវ មេត្តាទុកទ្រព្យសម្បត្តិជាតិអោយនៅគង់វង្សផង!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ