ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្សប្រុសស្រី១៨នាក់ និងដកហូតទូហ្គេម១០គ្រឿង

1 ខែ មុន 354 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៊ុន សិត្យា បានបើក​ប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួនជាច្រើននាក់នាក់​ និងទូហ្គេមជាច្រើនគ្រឿងផងដែរ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

លោកវរសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុកម្លាំងបានឆ្មក់បង្ក្រាបទីតាំងបញ្ហាខាងលើនេះ គឺលោកបានអោយកម្លាំងការតាមដានមុខសញ្ញានិងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ បន្ទាប់ពីទទួលបានតម្រុយច្បាស់ការនោះ លោកបានបើក​ប្រតិបត្តិការ​ធ្វើការដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៨នាក់ និងដកហូតទូហ្គេមបានសរុប ១០គ្រឿង​ (ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន ៥គ្រឿង និងទូហ្គេមបៀរ ចំនួន​ ៥គ្រឿង)​ ។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងទូហ្គេមខាងលើត្រូវបានឃាត់ខ្លួននិងយកទៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ