ព្រឹតិ្តការណ៍ថ្មីៗ

អួតសម្ងែង ខ្លាចគេមិនដឹងថាមាន ទាល់តែចេញលិខិតព្រមាន …!

1 ឆ្នាំ មុន 649 តូ សុផល

ភ្នំពេញ៖ តារាខ្មែរដែលតែង​យកវប្បធម៌បរទេសមកបញ្ជ្រាប​ចូលខួរក្បាលយុវជនខ្មែរ សុខ ស្រីម៉ុច, រតនៈ ពិសី, ពេជ្រ អាវីហ្សា និង អេនឌី ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីសម្រេច​ព្រមានជាផ្លូវការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងករណី​តារាស្រើបស្រាល​ទាំង ៤ ធ្វើឲ្យប៉ះពាល់ទំនៀមទំលាប់ប្រពៃណី បណ្តាលឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរ​​តាមបណ្តាញសង្គមហ្វេសប៊ុក នាពេលកន្លងមក។ ក្នុងចំណោម​តារាទាំង ៤ដួង សុខ ស្រីម៉ុច ទើបតែរន្ទឺខ្លាំងក្នុងអំឡុងពេលចុងក្រោយ ពេលដែលនាងបានរំលេចកេរ្តិ៍​លើឆាក​ផ្អើលអស់ប្រុសៗ មិននឹកស្មានថា នាងជានារីខ្មែរហ៊ានស្លៀកពាក់អញ្ចឹងឡើយ។

តែយ៉ាងណាតារា ៣ ដួងទៀត រតនៈ ពិសី, ពេជ្រ អាវីហ្សា និងលោក អេនឌី គឺជាតារាជាប់ក្នុងបញ្ជីខ្មៅ​របស់ក្រសួងយូរណាស់ហើយ តែដោយអ្នកទាំង ៣ នៅតែបន្តសម្ញែងទ្រូងមិនព្រម​បញ្ឈប់នោះ ទើបក្រសួង​ចេញសេចក្តីសម្រេច​ព្រមាន​ដំណាល​ សុខ ស្រីម៉ុច ដែរ។ យោងតាមលិខិតលេខ ៥៥ សសរ ចុះហត្ថលេខា​ដោយ​ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ត្រង់ប្រការ ២ បានព្រមាន​ចំអ្នកទាំង ៤ថា «ត្រូវបញ្ឈប់ទង្វើដែលនាំឲ្យប៉ះពាក់​វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ។

ករណីនៅតែបន្តក្រុមប្រឹក្សា​វិន័យ និងលើកសរសើរ នឹងមានវិធានការតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ដោយផ្អាកសកម្មភាពទាក់ទងនឹងវិស័យ​សិល្បៈវប្បធម៌​ ទៅតាមរយៈពេលណាមួយសមស្រប​តាមកំហុសឆ្គងនៃអ្នកប្រព្រឹត្ត»។

ប្រភព៖ Dara News

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ