ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់យានយន្ត០៥ គ្រឿងល្មើសច្បាប់ចរាចរណ៍បញ្ជូនទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

1 ឆ្នាំ មុន 179 តូ សុផល

ភ្នំពេញ៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានបើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ជារៀងរាល់ថ្ងៃក្តី ជាក់ស្តែងនៅយប់ ថ្ងៃទី១៩  ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បានយានយន្តចំនួន០៥ គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។សូមគោរ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា  ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ និង ០០នាទីព្រឹក ដល់ម៉ោង២២ និង ០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន០៥ គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន០៥  គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន (គ្មាន) គ្រឿង និង  រថយន្ត(គ្មាន)  គ្រឿង។ 

បច្ចុប្បន្នយានយន្តទាំងនោះ បានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធី 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ