ព្រឹតិ្តការណ៍ថ្មីៗ

យីហោ ម៉ាស្សាកោសជប់ធ្វើសសៃ តែធ្វើលើសពីសសៃ …..គឺចឹង!

11 ខែ មុន 309 តូ សុផល

ភ្នំពេញ៖ ទីតាំងម៉ាស្សាកោសជប់ធ្វើសសៃ មួយកន្លែងត្រូវ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះបង្ក្រាប កាលពីវេលាម៉ោង២២ និង២០នាទីយប់ ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៣៦០EoE តាមបណ្ដោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រតិបត្តិការណ៍នៃការចុះបង្ក្រាបហាងម៉ាស្សាកោសជប់ធ្វើសសៃ មលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនោះ គឺដោយមានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ឯម សុជឿន អនុប្រធាននាយកដ្ឋាន និង លោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាកម្មផ្លូវភេទខាងលើ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់។

ក្នុងនោះឃាត់ខ្លួនប្តីប្រពន្ធដែលជាថៅកែហាងម៉ាស្សាខាងលើ ដែលបុរសជាប្តីមាន ឈ្មោះ ម៉ុន ចំរើន អាយុ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុចំណែកឯប្រពន្ធឈ្នោះ ហ៊ុំ ស្រីអន អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា និងនារីម៉ាស្សាចំនួនប្រាំនាក់ទៀតជាជនរងគ្រោះ រួមទាំងដកហូតបានវត្ថុតាងរួមមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៤ ស្រោមប្រើប្រាស់ហើយនិងមិនទាន់ប្រើមួយចំនួន និងសម្ភារមួយចំនួនទៀត។

ចប្ចុប្បន្នថៅកែទាំងពីរនាក់ប្តីប្រពន្ធនិងជនរងគ្រោះទាំង៥នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់។

https://www.facebook.com/tnn.com.kh/videos/293754061212929/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!