ព្រឹតិ្តការណ៍ថ្មីៗ

វាយប្លន់យកម៉ូតូ មិនបានសម្រេច នៅខណ្ឌឬស្សីកែវ!

2 ខែ មុន 491 តូ សុផល

ភ្នំពេញ៖ ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿងបានឈប់ម៉ូតូបំណងនឹងចុះទិញបាកាសញុំឲ្យស្វាងងងុយគេងស្រាប់តែលេចមុខជនសង្ស័យ៦នាក់ជិះ២ម៉ូតូមួយម៉ូតូចុះវាយទៅលើជនរងគ្រោះបំណងនឹងយកម៉ូតូតែត្រូវសម្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់អន្តគមន៏ទាន់ពេលវេលា ។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ០១និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ ពុធ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ទំនប់៧០ ម្តុំរ៉ារថភ្លើង សង្កាត់ ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1M-7604 បំណង ជិះមកទិញបាកាសញុំឲ្យស្វាងងងុយស្រាប់តែជិះទៅដល់មុខកន្លែងលក់ចាប់ហួយមិនទាន់នឹងបានចុះទិញផងស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកឌីអូបិទពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AD-7802 (ស្លាកលេខមួរខ្ជៅ) ជិះមកជិតជនរងគ្រោះវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះបំណងនឹងយកម៉ូតូតែមិនបានសម្រេចដោយសារតែមានសម្ថកិច្ចម្នាក់ស្លៀកពាក់ស៊ីវិលក៏បានឃើញប្រតាយប្រតប់ធ្លាក់កាបូបលុយជនរងគ្រោះអស់ចំនួន៨០$ដែរថៅកែទុកឲ្យអាប់លុយថ្លៃបន្ទប់ផ្ទះសំណាក់ដូច្នេះបានដកកាំភ្លើងហើយស្រែកថាឈប់ឈប់ស្រាប់តែជនសង្ស័យទាំង៣នាក់នោះបានរត់ចោលម៉ូតូចូលផ្លូវរ៉ារថភ្លើងបាត់នឹងអ្នកបិទគូទមួយម៉ូតូទៀតមិនចាំម៉ាកមានគ្នា៣នាក់ដែរនោះបានជិះរត់ចូលក្នុងរ៉ាជាមួយគ្នាផងដែរសំណាងល្អមែនដែរបានសម្ថកិច្ចស្លៀកស៊ីវិលម្នាក់ជិះកាត់ឃើញកុំអីត្រូវបាត់បង់ម៉ូតូមួយគ្រឿងទៀត ។

ជនរងគ្រោះមានឈ្មោះ៖ ម៉េង សុជាតិ អាយុ ២៤ ឆ្នាំ មុខរបរ មើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង ។

ក្រោយពេលកើតហេតុក៏សម្ថកិច្ចបានចុះមកដល់ទីតាំងយកម៉ូតូជមសង្ស័យនោះយកទៅរក្សាទុកនៅប៉ុស្តិ៏សម្ថកិច្ចហើយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាលទួលសង្កែដើម្បីឲ្យសម្ថកិច្ចធ្វើការស្រាវជ្រាវបន្តទៅតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!