ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ស្លាប់ចោលប្ដី និងកូនស្រីទាំង៣​ ដោយសារជម្ងឺមហារីកគ្រាប់ឈាម ខណៈក្រុមគ្រួសារពុំមានលទ្ធភាពគ្រប់គ្រាន់!

1 ឆ្នាំ មុន 314 តូ សុផល

រាជធានីភ្នំពេញ​ ៖​ ពិតជាមានអារម្មណ៍ក្តុកក្តួលនិងអាណិតគាត់ណាស់ ស្ត្រីម្នាក់កើតជម្ងឺមហារីកគ្រាប់ឈាម ដំណាក់កាលចុងក្រោយ បានលាចាកលោកនេះ លែងត្រឡប់ហើយ​ ខណៈដែលក្រុមគ្រួសារ ពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរកគ្រូពេទ្យព្យាបាលជំងឺ ដ៍មហាកាចសាហាវនេះបាន ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង សូមអោយ​វិញ្ញាណក្ខន្ធ​គាត់បានទៅកាន់សុគតិភព។ អ្វីដែលស្រណោះបំផុតនោះគឺ មុនពេលដែលគាត់ផុតទៅ សាច់ញាតិ​ព្រមទាំងកូនស្រីទាំង៣ និយាយយ៉ាងខ្លីថា៖ (អោយពួកកូនសុំទោស ដែលមិនមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីរកគ្រូពេទ្យព្យាបាលជំងឺ ដ៍មហាកាចសាហាវនេះបាន) ហើយក្រោយមកក្រុមគ្រួសារក៏បានហៅ​តាអាចារ្យ​ មកអោយធម៍​ មិនបានប៉ុន្មានស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់​លាចាក​លោកនេះទៅ​ ដោយសារជម្ងឺមហារីកគ្រាប់ឈាម ដំណាក់កាលចុងក្រោយ។

សពស្ត្រីរងគ្រោះឈ្មោះ ចាន់ ន្នី អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៣៣ ​ក្រុមទី១៤​ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ គាត់មានកូនស្រី៣នាក់។

កម្មវិធីដង្ហែរសពរបស់គាត់ ប្រព្រឹត្តិ​ទៅម៉ោង០២រសៀល ថ្ងៃ១៩ ខែកញ្ញា​ ឆ្នាំ២០១៨ ឆ្ពោះទៅវត្តចាក់អង្រែក្រោម​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ សូមអញ្ជើញ បងប្អូន មិត្តភក្ដិជួយជូនដំណើរជាចុងក្រោយផង (សូមអរគុណ) ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ