ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់កាំភ្លើងខ្លី GLOCK19 របស់អធិការរងខណ្ឌមានជ័យ ត្រូវព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនបានហើយ

9 ខែ មុន 328 តូ សុផល

រាជធានីភ្នំពេញ​ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយាករណ៍

នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ០០ នាទី
ជនរងគ្រោះ
-ឈ្មោះ ម៉េង វិមានតារា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនគរបាល។ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ អាវុធខ្លីម៉ាកGLOCK១៩ពណ៌ខ្មៅលេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើម
-បង់អាវុធខ្លី ចំនួន ០១ គ្រាប់ចំនួន ១៥ គ្រាប់
-ទូរសព្ទ័ដៃម៉ាកSamsungGalaxyS9 ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៧៨៧៧៨៨៨១
-ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២AC- ៨៧៩៨
-ប័ណ្ណបើកបរ ចំនួន ០១
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១
-កាតATM ចំនួន ០៤ សន្លឹក
-ប្រាក់រៀល ចំនួន ៤ លានរៀល និងប្រាក់ដុល្លារ ២០ ដុល្លារអាមេរិក

ជនសង្ស័យឃាត់ខ្លួនបាន
-ឈ្មោះ ម៉ន សំនៀង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
វត្ថុតាងចាប់យកបាន
-អាវុធខ្លីម៉ាកGLOCK១៩ ពណ៌ខ្មៅ លេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើម បង់អាវុធខ្លី ចំនួន ០១ គ្រាប់ចំនួន ០៤ គ្រាប់ ជារបស់ជនរងគ្រោះ ឈ្មោះ ម៉េង វិមានតារា

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!