ព្រឹតិ្តការណ៍ថ្មីៗ

ជនបរទេសប្រើថ្នាំញៀនលើកម្រិត ស្លាប់អង្គុយជាប់គ្រែដេកក្នុងបន្ទប់ផ្ទះសំណាក់

1 ខែ មុន 779 តូ សុផល

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ដែលជាញៀវទេសចរណ៍ ត្រូវបានគេប្រទះឃើញអង្គុយស្លាប់

នៅជាប់និងគ្រែដេកក្នុងបន្ទប់ផ្ទះសំណាក់នានៅថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិសម័យ ព.ស២៥៦២ ត្រូវថ្ងៃទី១៦.០៩.២០១៨ វេលាម៉ោង១៣ម៉ោង៤៥នាទី នៅចំណុចផ្ទះសំណាក់ យីហោ Jasmin .R.s បន្ទប់១០៥ជាន់ទី២ ផ្ទះ២៧ ផ្លូវ៨១ ភូមិ៧ ក្រុម៤៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

បើតាមមន្ត្រីនគរបាលបញ្ជាក់ថា សពឈ្មោះTom Stefan ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ប៊ែលហ្សីក មុខរបរ ទេសចរណ៍។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជុំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់នឹងគ្រប់គ្រងកន្លែងកើតហេុត ហើយរាយការណ៍ជូន ព្រះរាជអាជ្ញា នឹងការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្តនឹងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណះកម្មាធិការធ្វើកោសល្យវិច្ច័យពិនិត្យសាកសព។

មន្ត្រីនគរបាលបញ្ជាក់ទៀតថា ជាលទ្ធិផលតាមការពិនិត្យទឹកនោមការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា សពជនរងគ្រោះមានការប្រីប្រាស់សារធាតុញៀន ប្រភេទ (ម៉កហ្វីន)បណ្តាលអោយគាំងបេះដូងស្លាប់ដោយនៅកន្លែកើតហេតុបន្សល់ទុកថ្នាំ១កញ្ចប់តូច .
១-លិខិតឆ្លងដែន១ក្បាលលេខEN២៩១៦៤៥
២-កាតATM ចំនួន០៣សន្លឹក
៣-ការបូបខោអាវ នឹងខោអាវមួយចំនួន
៤- ការបូបលុយ០១មានលុយខ្មែរ៤០០០រៀល។

ក្រោយពី ពិនិត្យរួចខាងជំនាញបច្ចេកទេសបានយកសពទៅតម្តល់ទុកនៅមន្ទីពេទ្យរស្សី រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ