ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ខណ្ឌមានជ័យ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវវេងស្រេង និងផ្លូវព្រះមុនីរ៉េត (ផ្លូវ២១៧) មុខផ្សារលូប្រាំ​ និងមុខផ្សារស្ពានដែក!

4 ខែ មុន 181 តូ សុផល

រាជធានីភ្នំពេញ​ ៖ដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ទទួលបន្ទុក​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា​​​ ឆ្នាំ២០១៨នេះ បានចាត់អោយកម្លាំងក្រុមការងាររៀបចំ សណ្តាប់ធ្នាប់ សាធារណៈ ដោយមានលោក ស៊ុំ រិទ្ធី អនុប្រធាន​អង្គភាពលទ្ធកម្ម និងលោក​ ជា​ ណារិន អនុប្រធាន​ការិយាល័យ​ផែនការនិងអភិវឌ្ឍន៍ និងលោកឡេង ច័ន្ទសុភ័ត្រា ប្រធានប្រជាការពារខណ្ឌ និងលោកអាត សុវិចិត្រ អនុប្រធាន​ប្រជាការពារខណ្ឌ ដឹកនាំកម្លាំងប្រជាការពារខណ្ឌមានជ័យ បែងចែងចុះសហការជាមួយកម្លាំងសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ពាក់ព័ន្ធ បន្តចុះណែនាំអប់រំដល់បងប្អូនបងប្អូនអាជីវក និងបងប្អូនប្រជាពលរដ្ឋដែលមានមុខរបរលក់ដូរ នៅតាមចិញ្ចើមថ្នល់ ឲ្យពួកគាត់យល់ដឹងនិងចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចយើង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ពិសេសឲ្យពួកគាត់យល់ដឹងបញ្ហាការកកស្ទះចរាចរណ៍ អនាម័យ បរិស្ថាននិងសោភ័ណ្ឌនៅក្នុងទីក្រុង។

បន្ទាប់ពីណែនាំ កម្លាំងប្រជាការពារក៏បានរៀបចំសណ្ដាប់ធ្នាប់ នៅបណ្ដោយផ្លូវវេងស្រេង និងផ្លូវព្រះមុនីរ៉េត (ផ្លូវ២១៧) មុខផ្សារលូប្រាំ​ និងមុខផ្សារស្ពានដែក​និងតាមតំបន់ផ្សារនានា អោយមានអនាម័យបានស្អាត និងប្រសើរជាងមុនផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាចូលរួមទាំងអស់គ្នា រក្សាចិញ្ចើមផ្លូវឲ្យបាន គឺរក្សាសុវត្ថិភាពជូនអ្នកថ្មើងជើង ​និងសូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋយើងដែលមានមុខរបររកទទួលទានតាមចិញ្ចើមថ្នល់ ពិសេសអ្នកលក់ ដូរទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចយើង ដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសោភ័ណភាពក្នុងរាជធានីភ្នំពេញយើងទាំងអស់គ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!