ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលពេញ Epic Club ខណៈពេលកំពុងរាំសប្បាយ​ភ្លេចខ្លួន​ បែរមានភ្លើងឆេះ ស្លន់ស្លោ​រត់ជាន់ជើងគ្នា​ ទាំងកណ្ដាលយប់​

2 ថ្ងៃ មុន 251 តូ សុផល

រាជធានីភ្នំពេញ​ ៖ កាលពីយប់មិញ​នេះ ភ្ញៀវខ្លះចូលរួម Birthday ភ្ញៀវខ្លះ​កំពុងសេដ​ ភ្ញៀវខ្លះជួបជុំមិត្តភ័ក្ត​ ភ្ញៀវខ្លះ​មកគាំទ្រក្រុម KlapYa Hand ខណៈដែលកំពុងរាំសប្បាយ​តាមចង្វាក់​ ភ្លេចខ្លួន ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង ផ្អើលភ័យ​ស្លន់ស្លោ​នាំគ្នារត់ចែកជើងគ្នា បង្កការភ្ញាក់ផ្អើល​ពេញ ក្លឹប Epic ។

ហេតុការណ៍អគ្គិភ័យបង្កការភ្ញាក់ផ្អើលរត់ចែកជើងគ្នានេះ បានឆាបឆេះឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ​អាទិត្យ​ ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅ​ក្លឹប Epic ស្ថិតតាមបណ្ដោយផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាន​បានអោយដឹងថា នៅមុនពេលកើតហេតុ​ យុវតីម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានចូល​រាំលេងជាមួយមិត្តភ័យបានរៀបរាប់ប្រាប់ថា នៅមុនកើតកើតហេតុ​ រូបគេ និងមិត្តភ័ក្តបាននាំគ្នាចូលទៅរាំលេង និងទស្សនាក្រុម KlapYa Hand បន្ទាប់មកពួកគេក៏បានរាំលេងកម្សាន្តតាមចង្វាក់ភ្លេង យ៉ាងសប្បាយ​រីករាយ​ ស្រាប់តែផ្អើលថាមានភ្លើងឆាបឆេះឡើង តែមិនដឹងថាមូលហេតុអ្វីនោះទេ គឺគ្រាន់ឃើញអណ្ដាតភ្លើងឆេះចេញពីលើពិដាន ទើបភ័យ​ស្លន់ស្លោ​ ទើបនាំគ្នារត់ចែកជើងគ្នា​សំរុកចេញទៅក្រៅសិន បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខជួយយកបំពង់ពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់រលត់វិញភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុដោយសារតែ​ភ្ញៀវខ្លះ​គាត់​មានអារម្មណ៍​ភ័យ​ស្លន់ស្លោ​ពេក​ ទើបបង្កការភ្ញាក់ផ្អើល នាំគ្នា​សំរុករត់ចេញទៅក្រៅ​ តែមិនបណ្ដាលអោយមានអ្នកណាមានរបួសអ្វីនោះទេ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ