ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តពីរគ្រឿងបុកគ្នាលាន់ដូចរន្ធះនៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ

2 ខែ មុន 187 តូ សុផល

រាជធានី​ភ្នំពេញ ៖ រថយន្តលុចសុីសIS250 មួយគ្រឿងបានបើកបុកជាមួយរថយន្តព្រូសនៅចំណុចស្ទុបផ្លូវបំបែកជាបួនលាន់ដូចរន្ធះ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្តុបសន្ធរមុខ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសាក្សីពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តព្រូស ពណ៌ត្រីឆ្លួញ ពាក់ស្លាកលេខភ្នំពេញ 2AJ-0583 ដែលបើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក លុចសុីសIS250 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-6899 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា ក៏បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបុកចំក្បាលរថយន្តដូចគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសខ្ទាតទៅចញ្ចើមផ្លូវបុកគំនួកខ្សាច់បន្ថែមទៀតរងការខូចខាតយ៉ាងដំណំ ឯរថយន្តលុចសុីសក៏រងការខូចខាតយ៉ាងដំណំដូចគ្នាដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ