ព្រឹតិ្តការណ៍ថ្មីៗ

Breaking News បាក់ស្រុតរលំអគារ នៅជិតតំបន់ Pubstreet ខេត្តសៀមរាប ស្លាប់ម្នាក់ របួសធ្ងន់​៤នាក់

2 ថ្ងៃ មុន 150 តូ សុផល

ខេត្តសៀមរាប ​៖​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងទាំងកណ្ដាលយប់ បន្ទាប់ពីមានការ ​បាក់ស្រុត អគារមួយនៅជិត Pubstreet ផ្សារចាស់ ខេត្តសៀមរាប ដែលជាការដ្ឋានជួសជុលសំណង់ចាស់សល់ពីសម័យបារាំង បណ្ដាលឲ្យ​សង្កត់លើមនុស្ស៥នាក់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង០៤នាក់ ឲ្យរងរបួស ​ដែលហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនាម៉ោងជិត១២:៤៥នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៦ ខែ​កញ្ញា ​ឆ្នាំ២០១៨​ ដែលមានទីតាំងស្ថិតនៅជិត​ តំបន់ Pubstreet ផ្សារចាស់ ភូមិមណ្ឌល៣​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប។

លោក ហួត សុធី ស្នងការរងទទួលផែនសន្តិសុខបានប្រាប់អោយដឹងថា កម្មករដែលជាប់ក្នុងការបាក់រលំអគារខាងលើមានចំនួន៥ ដោយនៅពេលនេះ៤នាក់ បានយកចេញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្តបន្ទាប់ហើយ ដោយឡែកនៅសល់ម្នាក់ទៀត ដែលគាប់ជាប់ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ច កំពុងប្រើមធ្យោបាយ វាយកំទេចនឹងស្ទួចថ្មដើម្បីយកមនុស្សចេញ។

អ្នកដែលរងរបួសមានឈ្មោះដូចជា ៖ ១-ឈ្មោះ​ ម៉ុត​ រី​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ រងរបួស​ លើភ្នែកឆ្វេង​ និង​ជើងឆ្វេង។ ២-ឈ្មោះ​ ឌី​ ស្នា​ ភេទ​ប្រុស​ អាយុ ២៧ឆ្នាំ​ រងរបួស​ ត្រង់មាត់តិចតួច​ ។ ៣-ឈ្មោះ​ សល់​ សេក​ ភេទ​ប្រុស​ អាយុ ២៧ឆ្នាំ​ របួស​បែកចិញ្ចើមស្តាំ។ ៤-​ឈ្មោះ​ មឺ​ មេត​ ភេទ​ប្រុស​ អាយុ ៣០ឆ្នាំ​ របួសបែកក្បាល​ និង​ ជង្គង់ឆ្វេង ។ ៥-ឈ្មោះ​ ឃុំ​ ពេជ្រ​ ភេទ​ប្រុស​ អាយុ ​១៦ឆ្នាំ​ (មិនទាន់យកបាន) ។ អ្នកទាំង០៥នាក់ខាងលើ​នេះ រស់នៅភូមិ​ធ្វាស​ ឃុំ​ត្រីញ័រ​ ស្រុក​ពួក​ ខេត្ត​សៀមរាបជាមួយគ្នា ។

ក្រោយពីសាកសួរអ្នកទាំង០៤នាក់ខាងលើនេះ គឺ​គាត់បានប្រាប់ថា អ្នកដេកយាមការដ្ឋាន មានតែ០៥នាក់ប៉ុណ្ណោះ ខណៈដែលម្នាក់ទៀត មិនទាន់ជួយយកចេញបាននៅឡើយទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់