ព្រឹតិ្តការណ៍ថ្មីៗ

ថយន្ត Scion មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវបានម៉ូតូ Icon បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

2 ថ្ងៃ មុន 98 តូ សុផល

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកScionមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នក៏មានម៉ូតូមួយគ្រឿងទៀតជិះបញ្រ្ជាាស់ទិសដៅគ្នាបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 01 និង 00 នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី 19 ខែកញ្ញាឆ្នាំ 2018 ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខនិងផ្សាររាត្រី) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកScionពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AS-9190 បើកតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏បានបម្រុងបត់ទៅផ្លូវលេខ106បត់មិនប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកIConពណ៌ទឹកក្រូចលាយខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AN-7549 បើកបរដោយបុរសម្នាក់បញ្រ្ជាស់ទិសដៅគ្នាជាមួយរថយន្តក៏ជ្រុលទៅបុករតយន្តចំពីមុខយ៉ាងពេញទណហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងធ្ងន់នឹងអ្នករួមដំណើរជាមួយរថយន្តបោកក្បាលនឹងកញ្ចក់បែកក្បាលត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ