ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូដេញវាយគ្នា​ ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកដូង ពេញទំហឹង​ ស្លាប់ទាំង២នាក់ (ម្នាក់ស្លាប់ទាំងកាន់ខ្សែក្រវ៉ាត់ជាប់ដៃ)

2 ថ្ងៃ មុន 274 តូ សុផល

រាជធានី​ភ្នំពេញ ៖ សម្លេងទ្រហោយំដ៏គួរឲ្យសង្វេក របស់បងប្អូនសាច់ញាតិជនរងគ្រោះ២នាក់ ដែលស្លាប់បាត់បង់ជីវិត នៅផ្លូវជាតិលេខ៣ ដោយសារតែជនរងគ្រោះ ជិះម៉ូតូដេញគ្នាក្នុងល្បឿនលឿន ទៅបុកជាមួយរថយន្តដឹកដូងក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចម្ដុំធនាគារ​វឌ្ឍនៈ​ ស្ថិតក្នុងភូមិទួលស្លែ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនោះ ទី១មានឈ្មោះ ហេង វិថី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបជាសិស្សថ្នាក់១១ ជង្រុក រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងជាម្ចាស់ម៉ូតូ ។ និងទី២ឈ្មោះខាត់ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបនៅផ្ទះ ភូមិផ្សារគុមឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យភ្នាក់ងារ TNN ដឹងពីម្ចាស់រថយន្តបង្កខាងលើថា នៅពេលកើតហេតុ រថយន្តម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខកំពត 1A-1803 បានដឹកដូង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ឡើងពីខេត្តមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញវាយគ្នា ក្នុងល្បឿនលឿន​ ដោយក្នុងនោះមាន យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1U-2619 ទិសដៅបញ្ច្រាសជាមួយរថយន្តក្នុងល្បឿនយ៉ាងលឿន ហើយក៏ចូលទៅខាងផ្លូវរថយន្ត រួចជ្រុលបុកផ្ទប់ជាមួយរថយន្តពេញទំហឹងតែម្ដង ទើបបណ្ដាលឲ្យយុវជន២នាក់នោះ បោកក្បាលជាមួយរថយន្តរួចធ្លាក់មកបោកក្បាលថ្នល់ ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់ យ៉ាងអាណោចអធម៌ (ក្នុងនោះយុវជនម្នាក់ស្លាប់ទាំងដៃនៅកាន់ខ្សែក្រវ៉ាត់ជាប់ គួរឲ្យសង្វែកនិងខ្លោចចិត្តយ៉ាងខ្លាំង) ចំណែកឯម៉ូតូបានខ្ទេចផ្នែកខាងមុខទាំងស្រុង ។ ភ្លាមៗម្ចាស់រថយន្តក៏បានបន្តដំណើរទៅដល់គោលដៅ២៤ម៉ោងរបស់សមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍តែម្ដង ។

ក្រោយកើតហេតុ មានសាច់ញាតិសពជនរងគ្រោះជាច្រើននាក់បានចុះមកដល់កន្លែងកើតហេតុទាំងអារម្មយ៍តក់ស្លុត ទួញយំបោកខ្លួនសោកស្ដាយជនរងគ្រោះដែលស្លាប់ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់បងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ