ព្រឹតិ្តការណ៍ថ្មីៗ

មនុស្សមានខ្លួនគ្រាន់តែឃើញសមត្ថកិច្ចបែរជារត់ចោលម៉ូតូទៅវិញ

2 ខែ មុន 147 តូ សុផល

ភ្នំពេញ៖ ម៉ូតូSUZUKI VIVAពណ៌ខ្មៅមួយគ្រឿងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ យកមករក្សាទុកខណះជិះល្បាតក្នុងមូលដ្ឋានឃើញជនសង្ស័យរត់ចោល។កាលពីម៉ោង០០និង៣០នាទីរំលងអាធ្រាត្យឈានចូលថ្ងៃទី១៦ កញ្ញា២០១៨នៅក្នុងបុរីសុខសាន្តភូមិព្រៃព្រីងខាងត្បូង២សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាមុនកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការល្បាតដើម្បីសុវត្តិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានខណះល្បាតដល់ចំណុចខាងលើឃើញជនសង្ស័យ២នាក់កំពុងអង្គុយនៅកន្លែងងងឹតនិងស្ងាត់ដោយសង្ស័យក៍ជិះម៉ូតូចូលទៅក្បែគ្រាន់តែឃើញកម្លាំងសមត្ថកិច្ចជនសង្ស័យក៍នាំគ្នារត់ផ្លោះរបងកេចខ្លួនបាត់អស់ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកSUZUKI VIVAពណ៌ខ្មៅសេរី២០០៦ពាក់ស្លាកលេខ តាកែវ1A-1348 មួយគ្រឿងនៅកន្លែងខាងលើហើយត្រូវសមត្ថ
កិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣តែម្តង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានប្រាប់ថានៅចំណុចដែលជនសង្ស័យរត់ចោលម៉ូតូខាងលើអោយតែយប់ស្ងាត់ឃើញមានក្មេងៗស្ទាវៗមកអង្គុយជុំសង្ស័យមកផ្តុំគ្នាចែកចាយគ្រឿងញៀនផងក៍មិនដឹងទើបឃើញសមត្ថ
កិច្ចរត់ចោលម៉ូតូតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ