ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែម្តាយស្តីបន្ទោស បន្តិចបន្តួច ខឹងចិត្តរត់ទៅចង(ក)សម្លាប់ខ្លួន

3 ថ្ងៃ មុន 273 តូ សុផល

ខេត្តតាកែវ៖ ក្មេងស្រីម្នាក់អាយុ ទើបតែ១៣ឆ្នាំ បានខឹងចិត្ត និងម្តាយស្តីបន្ទោស អោយ រឿងដណ្តើមកំប៉ុងគ្នាជាមួយប្អូនប្រុស បានរត់ឡើងទៅសម្ងំលើផ្ទះ ក្នុងបន្ទប់ បានយកខ្សែភ្លើង ឆ្នាំងដាំបាយ ចង(ក)សម្លាប់ខ្លួន។

ហេតុការនេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃសៅរ៍ ៦កើត ខែភទ្របុទ ឆ្នាំច សំំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាប្រឹម ឃំុសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមស្រ្តីជាម្តាយបានប្រាប់ឲ្យដឹងថា៖កូនរបស់គាត់មានឈ្មោះជ្រិន សុភា ភេទស្រី អាយុ១៣ឆ្នាំ នៅមុនពេលកើតហេតុកូនស្រីរបស់គាត់ បានដណ្តើមកំប៉ុងគ្នា ជាមួយប្អូនប្រុសរបស់គេ ហើយរូបគាត់បានស្តីបន្ទោសឲ្យកូនស្រី រឿងដណ្តើមគ្នាជាមួយប្អូន។

ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា បន្ទាប់ពីបានស្តីបន្ទោសឲ្យរួច រូបគាត់ក៌បានចេញទៅក្រៅរកចំបើងគោ លុះត្រឡប់មកវិញក៌បានបាត់កូនស្រី រូបគាត់បានឲ្យកូនប្រុសប្អូនដើរក  ស្រាប់តែឃើញកូនស្រីចង(ក)នឹងខ្សែភ្លើងជាប់និងបង្អួច ដោយឃើញដូច្នេះរូបគាត់បានស្រាយទម្លាក់ចុះ ដោយស្ទាប់សាច់នៅក្តៅអ៊ុនៗស្រ្តីជាម្តាយបានយកកូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីសង្រ្គោះជីវិតកូន តែអកុសល កូនគាត់បានស្លាប់បាត់ទៅហើយ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ រួចក៌បានធ្វើកោសល្យវិច្ឆ័យ ទៅលើសាកសពក្មេងស្រីរងគ្រោះ រួចបានសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាបានធ្វើអត្តឃាតចង(ក)សម្លាប់ខ្លួនពិតប្រាកដមែន ។

 ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់ សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយបងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ