ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

3 ថ្ងៃ មុន 153 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃ សៅរ៍ ៦រោច ខែ ភទ្របទ   ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ​២០១៨  វេលា​ម៉ោង​០៥ម៉៣០នាទីទាបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាសង្ស័យដែលឃាត់បានមាន​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ  ឯក ដុង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ  ភូមិ ព្រែកតាគង់  សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ 

វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១១ កញ្ចប់ថង់តូច និង ទូរស័ព្ទដៃ០១គ្រឿងចាស់    

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ឯក ដុង  ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាម នីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ