ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ត្រូវនគរបាលឃាត់ខ្លួនពីបទជួញដូរថ្នាំញៀន

3 ថ្ងៃ មុន 280 តូ សុផល

បាត់ដំបង៖កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានឃាត់ខ្លួនស្រ្តីឈ្មោះណូន ចាន់ ភេទស្រី អាយុ៣៥ឆ្នាំ ពីបទជួញដូរថ្នាំញៀនខុសច្បាប់។

ជនសង្ស័យខាងលើត្រូវនគរបាលជំនាញចុះឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៣៧នាទីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖ ថ្នាំញៀនប្រភេទ យ៉ាម៉ា ចំនួន៩៩គ្រាប់។

បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ

កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ