ព្រឹតិ្តការណ៍ថ្មីៗ

ងងឹតមុខបើករថយន្តបុកសួននិងបង្គោលភ្លើង បណ្តាលអោយរថយន្តក្រឡាប់

3 ថ្ងៃ មុន 178 តូ សុផល

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ប្រាប់ថាខណះគាត់កំពុងបើកបរស្រាប់តែមានអាការះងងឹតមុខក៍ជ្រុលបើករថយន្តបុកសួនកណ្តាល
ផ្លូវនិងបង្គោលភ្លើងបណ្តាលអោយក្រឡាប់រថយន្តចំណែកគាត់អ្នកបើករងរបួសយ៉ាងដំណម។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១១និង៣០នាទីថ្ងៃទី១៥កញ្ញា២០១៨
នៅលើកំណាត់ផ្លូវហាណូយ(១០១៩)ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។

អ្នកបើករថយន្តឈ្មោះ ប្រាក់ យ៉េន អាយុ ៦៥
ឆ្នាំមុខរបរនិវឌ្ឈន៍ជនស្នាក់នៅភូមិសែនសុខទី៧សង្កាត់ឃ្មួញខណ្ឌសែនសុខ។

តាមសំដីអ្នកបើករថយន្តខាងលើបានប្រាប់ថា
មុនកើតគាត់បានបើករថយន្តមកពីទិញថ្នាំនៅផ្សារអូរឡាំពិច គោលបំណងត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើមានអាការះងងឹតមុខស្រាប់តែជ្រុលបើករថយ
ន្តបុកសួនកណ្តាលផ្លូវនិងបង្គោលភ្លើងបំភ្កឺផ្លូវបណ្តាលអោយក្រពិតផ្នែកជើងខាងក្រោមហើយរថយន្តក្រឡាប់មកលើផ្លូវតែម្តងចំណែកគាត់អ្នកបើករងរបួសពកក្បាលនិងរលាត់ដៃជើងយ៉ាងដំណម។

ក្រោយហេតុការណ៍កើតឡើងរថយន្តខាងលើ
ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីមកស្ទូចយកទៅរក្សាទុករងចាំធ្វើការដោះស្រាយពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ