ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

3 ថ្ងៃ មុន 192 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃ សៅរ៍ ៦រោច ខែ ភទ្របទ   ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ​២០១៨  វេលា​ម៉ោង​០១ម៉១០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ​មាន​ ឈ្មោះ  ជួន ចន្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ  ភូមិ ទួលរកា  សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ 

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០១ កញ្ចប់ថង់តូច និង សំបកថង់ប្លាស្ទិច តូចៗមួយចំនួន   

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ជួន ចន្ធី  ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ