ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកទឹកកកសង្ស័យអ្នកបើកដេកលក់ជ្រុលឡើងសួនច្បារទាំងព្រឹក

2 ខែ មុន 138 តូ សុផល

 

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ដោយបើកបរខ្វះការប្រុងប្រយ័ត្នហើយសង្ស័យអ្នកបើកដេកលក់ផងក៍ជ្រុលចង្កូតឡើងសួនច្បារទាំងព្រឹកសំណាងល្អមិនគ្រោះអ្នកដល់អ្នកដទៃ កាលពីវេលាម៉ោង០៨និង
៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវ២០០៤មុខសាលាអត្តរជាតិ
CIAភូមិអូរបែកក្អមសង្កាត់អូរបែកក្អមខណ្ឌ
សែនសុខ។

រថយន្តជួបវាសនាអាក្រក់ខាងលើ កូរ៉េ ម៉ាកKIA ពណ៌ សប្រភេទក្លុបជិត ពាក់ស្លាកលេខ ភ្នំពេញ2AC-2154 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះបើកបរក្នុងទិសដៅពីពីលិចទៅកើត ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តខាងលើបើកដោយបុរសម្នាក់ក្នុង ល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចខាងលើសង្ស័យអ្នកបើកបរដេកលក់ផងបានជ្រុលចង្កូតទៅខាងឆ្វេងដៃជ្រុលឡើងលើសួនច្បារដែលនៅកណ្តាលទ្រូងផ្លូវតែម្តង តែសំណាង
ល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃក្រោយបើកឡើងសួរច្បារហើយគេបានឃើញអ្នកបើក
រថយន្តចុះមកហើយឡើងជិះម៉ូតូឌុបកេចខ្លួនបាត់ដោយទុករថយន្តចោលកន្លែងកើតហេតុខាងលើតែម្តង ។

ក្រោយកើតហេតុរថយន្តបង្ករខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំអោយម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ