(ខណ្ឌដូនពេញ)៖ នៅថ្ងៃសៅរ៍ ០៦កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៧:៣០នាទីព្រឹក រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំប្រារពទិវាសំអាតពិភពលោក ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា ដែលប្រព្រឹត្តទៅនៅខាងមុខទីរួមផ្សារធំថ្មី យុទ្ធនាការនេះក៏មានការចួលរួមពីលោក-លោកស្រី គណៈអភិបាលខណ្ឌ លោក-នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធានការិយាល័យចំណុះនិងជំនាញជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់និង ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ លោក-លោកស្រីប្រធាន និង អាជីវករផ្សារទាំង០៣ កម្លាំងប្រជាការពារខណ្ឌដូនពេញ។
Tag: លោក សុខ ពេញវុធ