ភ្នំពេញ៖ នៅថ្ងៃ សុក្រ ៥កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
វេលាម៉ោង១១ម៉០០នាទី កម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ
រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យដែលមានឈ្មោះ សុខ ដា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៩ កញ្ចប់ថង់តូច ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ ដា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។
Tag: ជួញដូរគ្រឿងញៀន