ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ

5 ថ្ងៃ មុន 117 តូ សុផល

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៨,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។

បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំអឌ្ឍមាស ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយក-រងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង៥ លោក ប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក ចៅសង្កាត់ស្រះចក និងសង្កាត់ផ្សារថ្មីទី៣ លោកប្រធានផ្នែកប្រជាការពារ និងតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញផងដែរ ។

កិច្ចប្រជុំនេះ បានកំណត់យករបៀបវារៈដូចខាងក្រោម ៖

១-ការរៀបចំសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថាន ។

២-ការងារគ្របគ្រងមន្ត្រី និងពង្រឹងរបៀបរបបការងារ ។

៣-ការងារគ្រប់គ្រងសំណង់ និងដោះស្រាយវិវាទ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលភូមិ នៃសង្កាត់ស្រះចក និងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

៤-ការងារគ្រប់គ្រង និងប្រមូលទិន្នន័យអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្មកុងស៊ីបញ្ចាំក្នុងមូលដ្ឋាន ។

៥-ការចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ក្លឹបកម្សាន្ត, ឌីស្កូតែក, ខារ៉ាអូខេ, បារបារាំង និងទីតាំងសប្បាយភាពនានាក្នុងមូលដ្ឋាន ។

៦-ការងារផ្សេងៗ

 ក-ការកែតម្រូវគម្រោងអភិវឌ្ឍន៍ និងផែនការលទ្ធកម្ម ប្រចាំឆ្នាំ២០១៩ ។

  ខ-ការកែប្រែតម្លៃពន្ធលើអចលនទ្រព្យ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ