ព្រឹតិ្តការណ៍ថ្មីៗ

ពីង រ៉ូហ្សា បង្ហាញខ្លួន ក្នុងពិធីគោរវិញ្ញាណក្ខន្ធវេជ្ជបណ្ឌិត BEAT RICHNER

2 ខែ មុន 103 តូ សុផល

ភ្នំពេញ៖ តារាបង្ហាញម៉ូតសិចស៊ីកញ្ញា ពីង រ៉ូហ្សា បានបង្ហាញខ្លួនជាមួយក្រុមតារាល្បីជាច្រើនរូបដែលចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

កញ្ញា ពីង រ៉ូហ្សា ដែលសមាជិក្រុមតារាបង្ហាញម៉ូត Cambodia Super Model បានថ្លែងឱ្យដឹងថា មរណភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER នេះ មិនគ្រាន់តែជាការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាមួយរូបនោះទេ គឺជាការបាត់បង់ធនធានឥស្សរជនមួយរូប ហើយក៏ជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់វេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប ដែលបានលះបង់នូវអ្វីៗគ្រប់បែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ស្ទើរមួយជីវិត ចូលរួមចំណែកយ៉ាងសកម្មជាមួយប្រជាជនកម្ពុជាក្នុងការជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់អស់រយៈកាលជាច្រើនឆ្នាំកន្លងមក។

ជាតារាល្បីដែលមានអ្នកអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងច្រើនោះ នាងបានថ្លែងថា នាងនិងសមាជិកសុំធ្វើការបួងសួងដល់វិញ្ញាណក្ខន្ធ របស់ឯកឧត្តមវេជ្ជបណ្ឌិត Beat Richner សូមអោយបានទៅសោយសុខក្នុងទីបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កញ្ញា ពីង រ៉ូហ្សា ជាតារាវ័យក្មេងម្នាក់ដែលមហាជនចាប់អារម្មណ៍ទាំងរូបសម្រស់និងសមត្ថភាពជាពិធីការិនីសម្រាប់ប៉ុស្តិ៍ទូរទស្សន៍។ ជាពិសេសទាំងរូបសម្រស់ និង ស្ទាយរបៀបរស់នៅយ៉ាងស៊ីវីល័យជាមួយនោះ ត្រូវបានអ្នកគាំទ្រ នឹងចាប់អារម្មណ៍តាមស្រលាញ់នាងមិនចេះឈប់មិនចេះឈរឡើយ។

តារាបង្ហាញម៉ូតរូបនេះ កំពុងតែមានប្រជាប្រិយភាពក្នុងកម្មវិធីកម្សាន្តនិងរក្សាសម្រស់របស់គ្លីនិកផ្កាយប្រាក់ក្នុងម៉ោងទូរទស្សន៍8HD។ សម្រាប់តារារូបនេះ បើនិយាយលើហ្វេសប៊ុកវិញ គឺនិយមបញ្ចេញភាពសិចស៊ី ដែលមានប្រុសៗជាច្រើនដល់ថ្នាក់តាមលង់ស្រលាញ់ ប៉ុន្តែនាងមិនចាប់អារម្មណ៍ឡើយគិតតែរឿងការងារប៉ុណ្ណោះ។ សម្រាប់ប្រជាប្រិយភាពមួយទៀតនោះ នាងជាអ្នកសិល្បៈម្នាក់ដែលចូលចិត្តការងារសង្គម ចុះជួយនិងចែកអំណោយជូនអ្នកក្រីក្រអ្នកខ្វះខាតជាច្រើនកន្លងមក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ