ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ០២នាក់ដែលគាស់ផ្ទះចូលលួចយកគ្រឿងអលង្កាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

2 ខែ មុន 100 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ នៅចំណុចផ្ទះជួល មុខផ្ទះសំណាក់លីហេង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ (គាស់ផ្ទះលួចយកគ្រឿងអលង្កា) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៥D ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ ។

កាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០៣ និង ៥៨ នាទី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើ សកម្មភាព បញ្ជូនមកការិយាល័យ មានឈ្មោះ ជនសង្ស័យឃាត់ខ្លួនបានទី១-ឈ្មោះ ឡាំ ចំណាន ហៅ វិត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ ជាងចំលាក់ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ ទេស ហឿន ហៅ នី ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ រត់ម៉ូតូឌុប ទីលំនៅផ្ទះលេខ២០ ផ្លូវជាតិលេខ៤ ភូមិជម្ពូរវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឃាត់បានវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបានរួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៥ លេខតួ-លេខម៉ាស៊ីន៩៣២៥០៤១ ពាក់ស្លាកលេឧត្តរមានជ័យ១C-៥៩៤៤ ។ 

ជនរងគ្រោះ មានឈ្មោះ សេង សុគន្ធា ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ  ទីលំដៅបច្ចុប្បន្នបន្ទប់ជួល ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

សម្ភារៈបាត់បង់ គ្រឿងអលង្កាមាស ទម្ងន់សរុប ៤ តំឡឹង ៥ ជី ៥ ហ៊ុន

ផ្លាកទីនសរុបទម្ងន់ ១៧៣០លី ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ