ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនចោរប្លន់ប្រដាប់អាវុធបាន០២នាក់

4 ថ្ងៃ មុន 178 តូ សុផល

រាជធានីភ្នំពេញ៖ នៅថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១២:៣០នាទី មានករណី លួចមានស្ថានទម្ងន់ទោស(ប្លន់ប្រដាប់អាវុធ) បង្កឡើងដោយជនល្មើសចំនួន ០៣នាក់ ស្លៀកពាក់ស៉ីវិល ប្រដាប់ដោយអាវុធខ្លី ០២ដើម ជិះម៉ូតូ ០២គ្រឿង ។

ប្រភពពីសមត្ថកិច្ច ជនសង្ស័យបានធ្វើសកម្មភាពភ្ជង់វាយទៅលើជនរងគ្រោះប្លន់យកកាបូបលុយ ជនរងគ្រោះ ឈ្មោះ ហួត វ៉ាន់ណៃ ភេទ ស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ:អាជីវករប្តូរប្រាក់និងរាប់លុយនៅផ្សារឈូកមាស។ 

ក្រោយពីធ្វើសកម្មភាពប្លន់រួច ជនល្មើសបានជិះគេចខ្លួនបាត់អស់ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចការិយាល័យ  សហការជាមួយ នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវតាមជំនាញ នីតិវិធី  និងកំណត់មុខសញ្ញាបាន ។

ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ជនសង្ស័យទី១ ឈ្មោះ តាំង រុណ ភេទ ប្រុស អាយុ  ៣៦ឆ្នាំ ស្នាក់នៅស្រុកកំពង់ត្របែក  ខេត្តព្រៃវែង ជាអ្នកបិទគូថ និងជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ។ 

ជនសង្ស័យទី២  ឈ្មោះ ឡា ធារ៉ា  ភេទ ប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល(ជនដៃដល់)    

ជនសង្ស័យទី៣  ឈ្មោះ    ភេទ ប្រុស អាយុ ៣០ ជនជាតិ ខ្មែរ ទីលំនៅ មិនពិតប្រាកដ(ជនដៃដល់ កំពុងគេចខ្លួន)    

 សំភារ:បាត់បង់រួមមាន ប្រាក់ដុល្លារ ចំនួន ១៧,០០០$(មួយម៉ឺនប្រាំពីរពាន់) ដុល្លារអាមេរិក    លុយខ្មែរចំនួន ១០លានរៀល   ទូរសព្ទ័ដៃ០១គ្រឿងម៉ាក អាយហ្វូន 7Plus  មានលេខ:០៧៨ ៦៩៣២៣២។ 

សំភារ:វត្ថុតាងដកហូតបានរួមមាន ម៉ូតូចំនួន 02គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ  សេរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GK-2476  និងម៉ាក ហុងដា ស្កូបពី ពណ៌ ស  1FC-4090  អាវុធខ្លីចំនួន ០២ដើម ម៉ាក ប៉េអាល់កុលពណ៌ ខ្មៅ និង រ៉ូឡូ ពណ៌ ស  បក្ខពួកសេសសល់ ០១នាក់ ឈ្មោះ ណ  (គេចខ្លួន)  

តាមចំលើយសារភាព របស់ជនសង្ស័យឈ្មោះ តាំង  រុណ* និងឈ្មោះ ឡា ធារ៉ា   បានឆ្លើយសារភាពថា:  កាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៨  ពួកខ្លួនពិតជាបានធ្វើសកម្មភាព  ប្លន់អាជីវករ ប្តូរប្រាក់ និងរាប់លុយ នៅផ្សារឈូកមាស  ស្ថិតនៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ប្រាកដមែន។

នៅមុនពេលកើតហេតុ ឈ្មោះ ឡា ធារ៉ា  និងឈ្មោះ តាំង រុណ   បានជិះម៉ូតូ ម្នាក់ ០១គ្រឿង ទៅឈប់នៅក្បែរទីតាំងដែលត្រូវធ្វើសកម្មភាព និងជួបបក្ខពួកម្នាក់ទៀតឈ្មោះ ណ លុះវេលាម៉ោងប្រហែល ១២  និង០០ ថ្ងៃត្រង់ ខណៈពេលជនរងគ្រោះកំពុងអង្គុយចាំទារលុយពីកូនបំណុល ភ្លាមនោះឈ្មោះ ឡា ធារ៉ា និងឈ្មោះ ណ បានចូលទៅធ្វើសកម្មភាពដកអាវុធខ្លីមិនស្គាល់ម៉ាកវាយទៅលើជនរងគ្រោះប្លន់យកកាបូបលុុយ ហើយជិះគេចខ្លួនមកផ្ទះ ឈ្មោះ តាំង រុណ   ដើម្បីចែកលុយគ្នាក្នុងនោះ ឈ្មោះ ឡា ធារ៉ា ទទួលបានលុយចំណែករបស់ខ្លួន ចំនួន ៥,០០០$ ហើយឈ្មោះ ឡា ធារ៉ា បានយកអាវុធទាំង០២ដើម  ដែលធ្វើសកម្មភាពនោះ  ទៅលាក់ទុកនៅស្ពានទី១៤ ផ្លូវ០៦អា។  

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់  រួមនិងវត្ថុតាងខាងលើ  នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងរៀបចំរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។  អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ