ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីឆក់ទូរស័ព្ទដៃ

5 ថ្ងៃ មុន 224 តូ សុផល

ភ្នំពេញ៖   នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងឃាត់ខ្លួនជនសង្ស័យពីរនាកបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា ( ឆក់យកទូរសព្ទ័ដៃ) នៅចំណុចតាមបណ្តោយផ្លូវ១០១៩ ក្រុម៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាហេតុការណ៍នេះ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់  ជិះម៉ូតូ០១គ្រឿង ស្លៀកពាក់ស៊ីវិល ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ។

ទជនសង្ស័យចំនួន០២នាក់រួមមាន ជនសង្ស័យទី១ ឈ្មោះ សុខ គន្ធា ភេទប្រុស អាយុ ២២ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនសង្ស័យទី២ ឈ្មោះ អ៊ុំ មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ យ៉ុង មុន្នី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរមេការហាឃីងឌ្រាហ្គន ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ (របស់ជនសង្ស័យ) និងទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកសាំសុង​ចាស់ប្រគល់ឲ្យជនរងគ្រោះវិញ ។​

នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីធ្វើការ ក្នុងគោលបំណងមកផ្ទះ នៅសង្កាត់គោកឃ្លាង ពេលជនរងគ្រោះធ្វើដំណើរជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿងមកជិតជនរងគ្រោះ រួចជនសង្ស័យធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃចេញពីហោប៉ៅខោ របស់ជនរងគ្រោះបាន ហើយជិះម៉ូតូគេចខ្លួន បានចំងាយប្រហែល៣០ម៉ែត្រ ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនជ្រុលទៅបុកឃឿនចែកទ្រូងផ្លូវបណ្តាឲ្យដួលម៉ូតូនិងរងរបួស រួចជនរងគ្រោះស្រែកថាចោរៗ  ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង មកដល់ ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ។ 

ហើយជនរងគ្រោះបានដាក់ពាក្យ បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ 

បច្ចុប្បន្នជនសង្ស័យកំពុងព្យាបាលនៅមនទីរពេទ្យលោកសង្ឃ​ និងហើយសមត្ថកិច្ចយើងកំពុងកសាងសុំណុំរឿងដើម្បីអនុវត្តនីតិវិធីច្បាប់ ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ