ព្រឹតិ្តការណ៍ថ្មីៗ

អត់មានកិលេសអីបន្តិច! ព្រះចៅអធិការវត្តសំរោងអណ្តែត ទទួលយានជំនិះ ឡង់គ្រីស័រ សេរីទំនើបថ្មីស្រឡាងមួយគ្រឿង ពីលោកជំនាវម្នាក់!

2 ខែ មុន 21638 តូ សុផល

ភ្នំពេញ៖ លោក ជំទាវ វង្ស ទេវី ព្រមទាំងគ្រួសារ បានប្រគេនថ្វាយយានជំនិះមាក ឡង់គ្រីស័រ ពណ៌ស សេរីទំនើបថ្មីស្រឡាងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AE-6300 ដល់ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត កាលពីថ្ងៃព្រហស្បតិ៍ ០៤កើត ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងពិធីទទួលរថយន្តថ្មី សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានរៀបចំពិធីប្រគេនភត្ត និងពិសាអារហារសាមគ្គី ដល់មន្រ្តីសង្ឃក្នុងខណ្ឌសែនសុខ ព្រះសង្ឃ គណៈកម្មការអាចារ្យពុទ្ធបរិសទ័ ព្រមទាំងគណៈអភិបាលខណ្ឌ មន្រ្តីរាជការខណ្ឌសែនសុខចូលរួមទៀតផង។

ទន្ទឹមនិងការទទួលកាដូរ ដ៍ពិសិដ្ឋដែលញ៉ោមញាតិ មានសទ្ធារជ្រះថ្លាប្រគេនដោយចិត្តស្មោះ ធ្វើអោយ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ញញឹមបិតព្រះឪសមិនជិត ឯណាទៅការលះបង់អស់នូវកិលេសតណ្ហា?

កិលេសមិនមែនមានគ្រាន់តែទោសម្យ៉ាងទេ កិលេសក៏មានគុណបានដូចគ្នាដែរ ព្រោះហេតុនេះទើបជាការលំបាកណាស់ ដែលយើងទាំងឡាយនឹងលះបង់កិលេសបាន ភាន់វង្វេងច្រឡំខុស ភាន់ច្រឡំចងរុំរិតនៅត្រាំជាមួយនឹងទោស ហាក់ដូចជាគុណរបស់កិលេស ។

ព្រះលោកនាថជាទីពឹងដ៏ខ្ពង់ខ្ពស់រួចផុតពីកណ្ដាប់ដៃនៃមារមច្ចុ ខ្ពស់ឧត្តមថ្លៃថ្លាគ្មានអ្វីធៀបប្រដូចបាន វាហាក់ដូចជារឿងគុណរបស់កិលេសអ៊ីចឹង ព្រះពុទ្ធសាសនាប្រកាន់ថា ជាទោស ឲ្យឈ្មោះថា ជាកិលេស ហើយសម្រាប់ព្រះពុទ្ធសាសនាជាទោសទាំងអស់ មិនមែនជាគុណអ្វីឡើយ ។

គុណដែលពិតនៅក្នុងព្រះពុទ្ធសាសនា តាមពាក្យពុទ្ធោវាទនៃសម្ដេចព្រះបរមគ្រូសាស្តាចារ្យអរហំសម្មាសម្ពុទ្ធជាម្ចាស់មានត្រឹមតែម្យ៉ាងគត់ គឺគុណដែលកើតពីការលះបង់កិលេស លះបានតិច បានគុណតិច លះបានច្រើន បានគុណច្រើន លះកិលេសបានទាំងអស់ ក៏បានគុណមិនអាចគណនារៀបរាប់អស់បាន ។

លោភៈ សេចក្ដីល្មោភលោភលន់ កិលេសមួយកងនេះមានទោសហាក់ដូចជាមានគុណ ប្រាកដច្បាស់ជាងកិលេសកងទោសៈ សេចក្ដីក្រេវក្រោធ ច្រលោតតោតតូង ច្រលោងខាម និងកងមោហៈ សេចក្ដីស្រវឹង ឈ្លក់វង្វេង ងងឹតងងល់ មិនដឹងទិសតំបន់ មិនដឹងគុណទោស បាបបុណ្យ ល្អអាក្រក់ សខ្មៅ ធ្វើបាបគិតថាបានផលជាសុខ ធ្វើបុណ្យគិតថាបានផលជាទុក្ខ ឋានសួគ៌នរកគ្មាន លោកខាងមុខមិនមានជាដើម ។ លោភៈចិត្តៗដែលកើតឡើងគិតទៅដល់ការចង់បានទ្រព្យសម្បត្តិ មាសប្រាក់ វត្ថុគ្រប់យ៉ាង ធ្វើតាមវិធីសមលោភ លោភតាមកម្រិតកម្លាំងស្មង កម្លាំងចំណេះដឹង កម្លាំងប៉ិនប្រសព្វរបស់ខ្លួន និងតាមវិធីវិសមលោភចិត្តៗ ដែលលោភលន់ចង់បានលើសពីសមត្ថភាព លទ្ធភាពដែលមាន គិតចង់បានរំពៃសម្លឹងមើលទ្រព្យសម្បត្តិដែលអាចដណ្ដើមយកមកបាន ដោយវិធីខុសច្បាស់ទម្លាប់ មានកិបកេងប្រវញ្ចរឹបអូសជិះជាន់ កុហកឆបោក លួចឆក់ប្លន់តាមទំនើងរបស់ចិត្តខ្លួន ដោយមិនគិតដល់នៃអំពើបាប យ៉ាងនេះជាទោសរបស់លោភ ។

ការលោភលន់បែបនេះ មើលទៅហាក់ដូចជាគុណ ព្រោះជាការបានដូចជាលាភសំណាង លាភផលដែលកើតចេញពីទង្វើទុច្ចរិត ដែលប្រកបធ្វើដោយសេចក្ដីលោភលន់ ដែលកើតឡើងពីសេចក្ដីលោភ បុគ្គលដែលសមប្រាថ្នាដែលបានកើតឡើងពីសេចក្ដីលោភ រមែងឃើញទោសជាគុណ ។

តែពេលកើតទោសជាទោសដែលកើតចេញពីរឿងដែលមានទោសដូច្នេះ ថ្ងៃមួយទោសនោះរមែងឲ្យផលច្បាស់ដល់បុគ្គលអ្នកធ្វើ អ្នកប្រព្រឹត្ត អាចឆាប់ឬយឺតយូរ តែជាផលអាក្រក់នៃបាបកម្ម ។ កម្មដែលមានទោស រមែងឲ្យផលមិនល្អមែនពិត ជាផលល្អបានពីការភូតភរឆបោក កិបកេងប្រវញ្ចគេនោះក៏មិនមែនទេដែរ ។

ទោសដែលមានជាក់ជាប្រាកដគឺនៅពេលមួយត្រូវបានគេចាប់ទាន់ជាន់កែងបាន ត្រូវខ្លួនមកទទួលទោសពីសេចក្ដីលោភ ដែលមើលទៅហាក់ដូចជាគុណ ព្រោះបានវត្ថុតម្រូវការមុន នេះទើបជាហេតុបាំងបិទមិនឲ្យឃើញពីទោសនៃសេចក្ដីលោភ ដែលកងកិលេសចម្បង ដែលលោកចាត់ទុកជាលំដាប់ទី១ក្នុងកិលេសសំខាន់ទាំង ៣ កង ។

កិលេសសំខាន់ទាំងលោភៈ ទាំងទោសៈ និងទាំងមោហៈ មិនមានគុណ មានតែទោសតែម្យ៉ាងគត់ ផ្ទុយទៅវិញសេចក្ដីមិនលោភ មិនប្រទូសរ៉ាយ មិនឈ្លក់វង្វេង មិនមានកិលេសសំខាន់ទាំង ៣ កងនេះ មានគុណក្រៃក្រាសបំផុត លើគុណដទៃទាំងឡាយទាំងពួង គុណនោះជាហេតុនាំឲ្យផុតអន្លងទុក្ខទាំងពួងគ្រប់ពេល មិនមានទុក្ខណាត្រឡប់មកកើតឲ្យជួបជួនតទៅទៀតបានឡើយ ។

ទុក្ខនៃភាពចាស់ជរា ភាពឈឺចាប់ និងការស្លាប់ ទុក្ខនៃសេចក្ដីព្រាត់ប្រាសនិរាសពីវត្ថុជាទីស្រឡាញ់ជាទីពេញចិត្ត ទុក្ខនៃសេចក្ដីត្រូវការជួបជួនជាមួយវត្ថុមិនជាទីស្រឡាញ់មិនជាទីពេញចិត្ត មិនត្រូវបានប្រទះគប់ប្រសព្វតទៅទៀតសូម្បីតែបន្តិច តើសេចក្ដីសុខមានប៉ុនណាទៅដែលបានកើតចេញពីសេចក្ដីមិនមានលោភ មិនខឹងក្រោធ មិនឈ្លក់វង្វេង? គួរណាតែយើងគ្រប់គ្នាទុកឱកាសយកពេលវេលាមកគិតពិចារណឲ្យបានវែងឆ្ងាយ និងស៊ីជម្រៅ បានមួយថ្ងៃបន្តិចៗប្រសើរជាងដែលអត់បានគិតអ្វីសោះថា ការមានកិលេសនេះជាហេតុនាំមកនូវសេចក្ដីទុក្ខ ការមិនមានកិលេសនេះជាហេតុនាំមកនូវសេចក្ដីសុខ ។

ការលះកិលេសក្រក្រៃណាស់ ព្រោះហេតុអ្វី ឬសូម្បីតែពិចារណាឲ្យបានច្បាស់ រមែងបានជ្រួតជ្រាបយល់ល្មមសមគួរថា ការលះកិលេសពិបាកណាស់ ព្រោះតែនាំគ្នាផ្ដោតអារម្មណ៍យកចិត្តទុកដាក់ទៅលះកិលេសរបស់អ្នកដទៃ មិនផ្តោតអារម្មណ៍យកចិត្តទុកដាក់លះកិលេសខ្លួនឯងឡើយ ទើបកិលេសដាក់ចុះដុសឡើងពេញទាំងផ្ទះទាំងស្រុកទាំងប្រទេសទាំងសកលលោករាល់ថ្ងៃ ទាល់តែបិទបាំងរាំងជិតពន្លឺរស្មីនៃព្រះពុទ្ធសាសនា ពន្លឺរស្មីនៃព្រះធម៌ពាក្យអប់រំទូន្មានប្រៀនប្រដៅរបស់ព្រះលោកនាថសាស្ដាចារ្យដែលជាព្រះបរមគ្រូរបស់ពពួកព្រហ្ម ឥន្ទ ទេវតា និងមនុស្សដ៏សេសច្រើនឡើងគ្រប់ពេលគ្រប់វិនាទី ៕

ប្រភព៖ https://mainlife777.blogspot.com/2018/01/blog-post_79.html

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ