ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ៖ បានម៉ូតូ៦គ្រឿង ចំណេញលុយម៉ាគគោកទៀត រកឯណាបាន?

6 ថ្ងៃ មុន 1057 តូ សុផល

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្តល់ជូនម៉ូតូ៦គ្រឿងថ្មីស្រឡាង ដល់សិស្សដែលប្រឡងជាប់និទ្ទេស A ឆ្នាំ២០១៨ ចំនួន៦រូបដែល៣រូបនៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ និង៣រូបទៀតនៅវិទ្យាល័យ ហ៊ុន សែន ភ្ញីមាស វិទ្យាល័យ អង្គអណ្តែត និងវិទ្យាល័យ ហ៊ុន សែន ព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាសាលារៀនរបស់រដ្ឋ ។

លោក ហែម ដារិទ្ធិ បានឲ្យដឹងថា សិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៦រូបនោះ រួមមាន៖
ទី១៖ ឈ្មោះ ឆុង សៀកហួង ភេទស្រី កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៩៩ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន នាឆ្នាំសិក្សា២០១៧-២០១៨។

ទី២៖ ឈ្មោះ ភិរុណ សុម៉ាវត្តី ភេទស្រី កើតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០០ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន នាឆ្នាំសិក្សា២០១៧-២០១៨ ។

ទី៣៖ ឈ្មោះ ស្រូយ គីម ម៉ីម៉ី ភេទស្រី កើតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០០០ ជាសិស្សជាប់និទ្ទេសA នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ននាឆ្នាំសិក្សា២០១៧-២០១៨ កម្រិតពិន្ទុ ៩៩,៨៨២។

ទី៤៖ ឈ្មោះ ប៊ុត តុលា ភេទប្រុស កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៩ ជាសិស្សជាប់និទ្ទេសA នៃវិទ្យាល័យ អង្គអណ្តែត ស្រុកព្រៃកប្បាស ឆ្នាំសិក្សា២០១៧-២០១៨ លំដាប់ពិន្ទុ៩៩,៨៨២។

ទី៥៖ ឈ្មោះ ណៃ ហ៊ួ ភេទប្រុស កើតថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៩ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ព្រៃល្វា ស្រុកព្រៃកប្បាស នាឆ្នាំសិក្សា២០១៧-២០១៨ កម្រិមពិន្ទុ៩៩,៩៧៧។

ទី៦៖ ឈ្មោះ ហ៊ាង ណងរ៉ៃ ភេទស្រី កើតនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០០០ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ភ្ញីមាស ស្រុកព្រៃកប្បាស ឆ្នាំសិក្សា២០១៧-២០១៨ កម្រិតពិន្ទុ៩៩,៨១៥។

លោក ហែម ដារិទ្ធិ សូមគោរពថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលបានរួមចំណែកជួយជាថវិកាផ្ទាល់ខ្លួនដែលមានរាយនាមដូចខាងក្រោម៖

១- លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រ្តា ម៉ូតូ៣គ្រឿង
២- ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា ម៉ូតូ២គ្រឿង
៣- លោកឧកញ៉ា ហ៊ួត ជា 2000$
៤- លោក សាំ ពិសិដ្ឋ 1800$ និង
៥- ប្អូនស្រីប្រពន្ធចិន1000$
៦- លោក-លោកស្រី បងប្អូនជាច្រើន ដែលបានជួយជាថវិកាជារហូតដល់លើសចំនួនដែលត្រូវចំណាយទិញម៉ូតូ ដើម្បីផ្តល់ជូនសិស្សដែលប្រឡងជាប់និទ្ទេសA ទាំង៦នាក់។

លោកអភិបាលរូបនេះ បញ្ជាក់ថា ការសន្យាពិត និងទទួលបានការគាំទ្រពិតពីប្រជាពលរដ្ឋ បូករួមនឹងការជឿជាក់។

ដូច្នេះថវិកាដែលនូវសល់ពីការទិញម៉ូតូ លោកនឹងរៀបចំកម្មវិធីហូបបាយសាមគ្គីជាមួយកុមារកំព្រា ចាស់ជរា និងជនពិការ នៅមជ្ឈមណ្ឌល ខណ្ឌពោធិ៍សែនជ័យ នាពេលសមស្របខាងមុខនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ