ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ ៖ ភារកិច្ចរបស់កងទ័ពយើង គឺការពារជាតិ ការពារបូរណភាពទឹកដី

6 ថ្ងៃ មុន 170 តូ សុផល

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ភារកិច្ចរបស់កងទ័ពយើង គឺការពារ ជាតិ ការពារបូរណភាពទឹកដី មិនមែនទៅវាយលុកយកទឹកដី របស់ប្រទេសណានោះទេ ហើយក៏មិនត្រូវឲ្យ គេមកយកទឹកដីយើងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោក ជាមួយក្រុមហ៊ុនអ៊ិច សឹឡិនស៏ឡូជីស្ទីក (EXCELLENCE LOGISTICS CO.,,LTD) និង ក្រុមហ៊ុនអូតូម៉ាតា ត្រេឌីង (ខេមបូឌា)ឯ.ក (AUTOMATATRADING(CAMBODIA)CO.,LTD) នៅទីតាំងមូលដ្ឋានកង ការពារអាកាស ទួលត្រាច នាព្រឹកថ្ងៃទីទី១៣ កញ្ញា ២០១៨។

ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់បន្ថែមទៀតថា “ការធ្វើកំណែទម្រង់កងទ័ពគឺ មាន ទស្សនៈវែងឆ្ងាយណាស់ នៅក្នុងការកសាងទាំងផ្នែករឹង (សម្ភារ: យោធឧបករណ៍ គ្រឿន បំពាក់ គ្រឿងចក្រ) និងផ្នែកទន់ (សមត្ថភាពកងកម្លាំង) តាមរយៈការបណ្ដុះបណ្ដាល សមត្ថភាពជំនាញ ជាពិសេសការផ្ទេរចំណេះដឹងសមត្ថភាពជំនាញ ការដឹកនាំបញ្ជា ពីមួយជំនាន់ទៅមួយជំនាន់។ អ្វីដែលសំខាន់គឺគិត ពីកម្លាំងជំនាញទាំងអស់ ដែលត្រូវបន្ត វេនតាមជំហាន ក្នុងនោះរួមមាន លក្ខណៈបទពិសោធន៍ការងារ ចំណេះដឹងជំនាញ សមត្ថភាព ភាពជាអ្នកដឹកនាំដើម្បីយើងដឹកនាំបន្តទៅមុខទៀត”។

ជាមួយគ្នានោះដែរក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏មានសង្ឃឹមថា តាមរយៈការជួយ ឧបត្ថម្ភការចូលរួម របស់ដៃគូក្រុមហ៊ុននឹងបន្តជួយទៅ តាមលទ្ធភាព ដើម្បីបំពេញតម្រូវ ការជាក់ស្តែង របស់កងទ័ពដើម្បីជួយគ្នា។ ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ។ ដោយសារសុខសន្តិភាពស្ថេរភាពនេះហើយ បានជាយើងមានឱកាស ទាំងអស់គ្នានៅពេលបច្ចុប្បន្ននេះ។ ហើយកងទ័ពបានខិតខំខ្លាំងណាស់ នៅក្នុងការចូលរួម ការពារសុខសន្តិភាព។ ប្រទេសមួយខ្លាំង ទាល់តែកងទ័ពខ្លាំងដែរបើកងទ័ព មិនខ្លាំងគេមើលងាយយើង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ